បង្កៃ
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
នាម
ឈ្មោះសន្ទូចមួយប្រភេទមានដងសម្រាប់ដោត
ឧទាហរណ៍ ត្រីជាប់បង្កៃ។
-
2
កិរិយាសព្ទ
យកសន្ទូចមានដងមាននុយទៅដោតនៅមាត់ទឹកឬនៅក្នុងទឹករង់បម្រុងឱ្យត្រីមកត្របាក់, មកស៊ី
ឧទាហរណ៍ នាំគ្នាទៅបង្កៃត្រីរ៉ស់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)