វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 7 / 20
-
នាទី នាម
នាឡិ។ឈ្មោះមាត្រារាប់ពេលវេលាក្នុងចំនួន៦០នាឡិកា (៦០មីនុត )
-
នានា គុណនាម
ផ្សេងៗ, ទីទៃៗ ( ច្រើនប្រើតែក្នុងកាព្យ )
-
នានាជាតិ នាមគុណនាម
ជាតិផ្សេងៗ, ទីទៃពីគ្នា; ដែលមានជាតិផ្សេងៗ, ទីទៃពីគ្នា។
-
នានានុក្រម នាមគុណនាម
លំដាប់, របៀបផ្សេងគ្នា, ដែលមានលំដាប់, របៀបផ្សេងពីគ្នា។
-
នានានុភាព នាមគុណនាម
អានុភាពផ្សេងគ្នា; ដែលមានអានុភាពទីទៃពីគ្នា។
-
នានាប្រទេស នាមគុណនាម
ប្រទេសផ្សេង; ដែលកើត, ដែលនៅក្នុងប្រទេសផ្សេងគ្នាឬដែលមកអំពីប្រទេសផ្សេងគ្នា
-
នានាភណ្ឌ
ទ្រព្យផ្សេងៗ, របស់ច្រើនមុខដែលដាក់ក្នុងកំឡុងជាមួយគ្នា។
-
នានាសំវាស គុណនាម
ដែលមានសំវាសផ្សេងពីគ្នា
-
នាបី ធ.
រីឯ, ធម្មតាឯ, ដែលហៅថា ( សម្រាប់ប្រើតែក្នុងកាព្យ )
-
នាភី នាម
ផ្ចិត; ( រ . ស .) ព្រះនាភី។
-
នាម កិរិយាសព្ទនាម
ឈ្មោះថា, ហៅថា
-
នាមករណ៍ នាម
( ម . ព . ករណនាម )។
-
នាមកាយ នាម
កងនៃនាមធម៌, ពួកនៃនាមធម៌, បានដល់ចិត្តនិងចេតសិក។
-
នាមការក៍ នាម
( ម . ព . ការកនាម )។
-
នាមកិរិយា នាម
កិរិយាសព្ទដែលជានាមសព្ទឬនាមសព្ទដែលប្រើជាកិរិយាសព្ទផងក៏បាន, ផ្កាន ., ផ្កាកិ .; ផ្លែន ., ផ្លែកិ .; ភ្លៀងន ., ភ្លៀងកិ .
-
នាមក្រិយា នាម
( ម . ព . នាមកិរិយា )។
-
នាមគ្គហណមង្គល នាម
មង្គលឱ្យនាមគឺមង្គលបង្កក់ឬបង្កក់ឆ្មបឱ្យឈ្មោះកូនដែលកើតហើយបាន៣ថ្ងៃឬ៧ថ្ងៃ។
-
នាមបច្ឆាមរណៈ នាម
( ម . ព . បច្ឆាមរណនាមក្នុងបច្ឆាមរណៈ )។
-
នាមប័ណ្ណ នាម
ក្រដាសរឹងជាសន្លឹកតូចៗមានសរសេរនាមបុគ្គលម្នាក់ៗ។
-
នាមប្បញ្ញត្តិ នាម
ការកំណត់ឈ្មោះ, ការឱ្យឈ្មោះ។ខ្មែរក្នុងសម័យបុរាណច្រើនតែជ្រើសរើសឈ្មោះតាមបង្គាប់ក្នុងក្បួនមហាទក្សា, ឯតាមការណ៍ពិត, ឈ្មោះនោះឥតមានគុណទោសឬសុខទុក្ខល្អអាក្រក់អ្វីទេគឺតាមតែឱ្យឈ្មោះថាអ្វីក៏បាន, ដូចជាឈ្មោះកង, កើត, កែវ, គង់, គាំ, ចម្រុង, ចម្រើន, ចាប, ព្រាប, នៅ, រស់, សុខជាដើមពុំមែនសុទ្ធតែពិតដូចឈ្មោះទាំងនោះទេប៉ុន្តែទោះបីពុំពិតដូច្នោះក៏ដោយមនុស្សក្នុងសកលលោកក៏ច្រើនតែជ្រើសរើសយកឈ្មោះល្អៗឬពីរោះៗមកប្រើដែរពីព្រោះចង់ឱ្យកូនចៅបានសមប្រកបដូចឈ្មោះនោះៗ, នេះគឺជាការចាំបាច់របស់មនុស្សស្ទើរតែរាល់រូបក្នុងលោកនឹងបដិសេធចោលក៏ពុំកើត។
-
នាមរនាប់ នាម
នាមសម្រាប់បញ្ជាក់ពីឯកតាសម្គាល់មនុស្សសត្វវត្ថុរង្វាស់រង្វាល់ដែលគេប្រើសម្រាប់រាប់។នាមរនាប់នៅខាងស្ដាំគុណនាមចំនួនជានិច្ច
-
នាមវលី នាម
បញ្ជីឈ្មោះឬសៀវភៅដែលមានរាយឈ្មោះទំនិញឬសម្ភារៈផ្សេងៗ។
-
នាមសព្ទ នាម
សព្ទសម្ដែងនូវឈ្មោះមនុស្ស, សត្វ, ទ្រព្យរបស់នឹងអ្វីៗទាំងពួង
-
នាមាភិធេយ្យ នាម
ឈ្មោះឬនាមដែលតែងតាំងដាក់ឱ្យហៅវីរជនណាម្នាក់អំពីសម្នាក់មន្ត្រីមានយសស័ក្ដិឬអំពីប្រជានុរាស្ត្រ។វីរបុរសជានាមាភិធេយ្យតែងតាំងដាក់ឱ្យហៅនរជនណាដែលមានចិត្តក្លាហានមោះមុត, ចេះការពារស្រុកទេសមិនឱ្យធ្លាក់ក្នុងកណ្ដាប់ដៃបរទេសគ្រប់គ្រាន់នឹងចេះគោរពស្រឡាញ់ជនជាតិរួមជាតិដោយមិនលំអៀង។
-
នាម៉ឺន នាម
មន្ត្រីមានបណ្ដាស័ក្ដិ១០ហ៊ូពាន់គឺស័ក្ដិមួយម៉ឺន; ពាក្យនេះជាប់មកពីសម្ដីសៀមថាន៉ាហ្មឺ់ន " ស្រែមួយម៉ឺន ", ន៉ាសែន " ស្រែមួយសែន "; បណ្ដាស័ក្ដិមន្ត្រីធំក្នុងសម័យព្រេងនាយយូរមកហើយដែលមានមុខងារត្រូវស្ដីត្រួតត្រាឬត្រូវបានស្រែមួយហ្មឺន, មួយសែនជាមុខអាករ; ព្រោះហេតុនោះទើបមានពាក្យនិយាយថានាហ្មឺននាសែនឬន៉ាហ្មឺនន៉ាសែនជាប់មកដល់សព្វថ្ងៃ
-
នាយ នាមសព្វនាម
អ្នកដឹកនាំ, អ្នកត្រួតត្រា, ចៅហ្វាយបន្ទាប់, ចៅហ្វាយរង
-
នាយក នាម
អ្នកនាំ, អ្នកដឹកនាំ, អ្នកត្រួតត្រា
-
នាយកដ្ឋាន នាម
ផ្នែកដែលស្ថិតនៅក្រោមចំណុះអគ្គនាយកដ្ឋាននៃក្រសួងឬស្ថាប័នណាមួយ។នាយកដ្ឋានមានការិយាល័យផ្សេងៗចំណុះច្រើនទៀត
-
នាយកធម៌ នាម
ធម៌របស់នាយក, ធម៌សម្រាប់ជនអ្នកដឹកនាំឬអ្នកត្រួតត្រាអ្នកដទៃ
-
នាយកប៉ាល់ នាម
( ម . ព . កាពីទែន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។