នាមប្បញ្ញត្តិ
អត្ថន័យ
-
1
នាម
ការកំណត់ឈ្មោះ, ការឱ្យឈ្មោះ។ខ្មែរក្នុងសម័យបុរាណច្រើនតែជ្រើសរើសឈ្មោះតាមបង្គាប់ក្នុងក្បួនមហាទក្សា, ឯតាមការណ៍ពិត, ឈ្មោះនោះឥតមានគុណទោសឬសុខទុក្ខល្អអាក្រក់អ្វីទេគឺតាមតែឱ្យឈ្មោះថាអ្វីក៏បាន, ដូចជាឈ្មោះកង, កើត, កែវ, គង់, គាំ, ចម្រុង, ចម្រើន, ចាប, ព្រាប, នៅ, រស់, សុខជាដើមពុំមែនសុទ្ធតែពិតដូចឈ្មោះទាំងនោះទេប៉ុន្តែទោះបីពុំពិតដូច្នោះក៏ដោយមនុស្សក្នុងសកលលោកក៏ច្រើនតែជ្រើសរើសយកឈ្មោះល្អៗឬពីរោះៗមកប្រើដែរពីព្រោះចង់ឱ្យកូនចៅបានសមប្រកបដូចឈ្មោះនោះៗ, នេះគឺជាការចាំបាច់របស់មនុស្សស្ទើរតែរាល់រូបក្នុងលោកនឹងបដិសេធចោលក៏ពុំកើត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)