វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 6 / 20
-
នាគាធិបតី នាម
ព្រះនាមលោកបាលមហារាជមួយអង្គគឺព្រះបាទវិរូបក្ខជាអ្នកត្រួតត្រាខាងទិសបស្ចិមជាអធិបតីលើអស់ពួកនាគ។
-
នាគី នាម
នាគញី។
-
នាង នាមសព្វនាម
ដង្កូវសូត្រគឺដង្កូវដែលកើតអំពីពងមេអំបៅជាដង្កូវបញ្ចេញសូត្រព័ទ្ធសម្បុកបាំងខ្លួនបាត់, នោះសម្បុកឯងហៅថាសម្បុកនាងដែលគេសម្រេចឱ្យកើតបានមកជាសរសៃសូត្រ
-
នាងខ្ញុំ សព្វនាម
ខ្ញុំសម្រាប់ស្ត្រីនិយាយ។
-
នាងច្រាល នាម
បង្គោលឈើខ្លឹមឬថ្មមានសណ្ឋានច្រើនតែមូលៗប្រើជាគ្រឿងលម្អសម្រាប់ដាក់រាយបញ្ឈរដង្ហែកឹងលើខ្នងព្រំដំបូលប្រាសាទ, វិហារជាដើមជាគ្រឿងរចនាមួយប្រភេទរបស់ខ្មែរក្នុងបុរាណសម័យ, សព្វថ្ងៃនេះក៏នៅមានប្រើខ្លះដែរ
-
នាងដែង នាម
ឈ្មោះឈើធំមួយប្រភេទពួកឈើទាលមានសាច់ក្រហមចាស់ស្រដៀងនឹងឈើទាលដែរប៉ុន្តែសាច់រឹងជាងឈើទាលមិនមានជ័រដូចឈើទាលទេសម្រាប់ប្រើជាគ្រឿងទព្វសម្ភារៈដូចឈើទាលដែរ។នាងដែងនេះច្រើនមានក្នុងខែត្រកំពតប៉ែកខាងលិចនិងក្នុងស្រុកកំពង់សោម, នៅបរិវេណក្រុងព្រះសីហនុក៏សម្បូរឈើនេះដែរ។
-
នាងដៃ នាម
ម្រាមដៃទី៤គឺម្រាមបន្ទាប់កូនដៃ។
-
នាងធរណី នាម
នាងគង្ហីងព្រះធរណី។
-
នាងនក់ នាម
ឈ្មោះដំឡូងព្រៃមួយប្រភេទមើមស្រដៀងនឹងដំឡូងត្រែង, ដំឡូងជ្រូក
-
នាងនាគ នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេជាបទភ្លេងធំសម្រាប់លេងក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍តាមថ្នាក់ដែលត្រូវលេងបន្ទាប់បទភ្លេងព្រះថោង។
-
នាងនួន នាម
ឈ្មោះឈើសាច់រឹងមានខ្លឹមធំពួកគ្រញូង, ជាឈើមានតម្លៃ។
-
នាងផ្អែក នាម
ឈ្មោះឈើធំពួកគគីរ។
-
នាងរង នាម
ឈ្មោះស្រុកធំមួយក្នុងអាណាខេត្តកម្ពុជាពីដើមនៅខាងទិសឧត្តរ, បានទៅសៀមជាយូរអង្វែងណាស់ហើយ។
-
នាងវង នាម
ឈ្មោះជីរ១ប្រភេទស្លឹកជមស្រួចក្លិនប្រហើរ
-
នាងស្វាយ នាម
ឈ្មោះប្រទាលមួយប្រភេទស្លឹកនិងដើមសម្បុរស្វាយ។
-
នាច កិរិយាសព្ទ
ស្រក, ថយចុះហើយនិងមានជោរឡើងវិញ ( ទឹក )
-
នាដ នាម
របាំ, ការរាំចាក់ក្បាច់។
-
នាដក នាម
អ្នករបាំ, អ្នករាំចាក់ក្បាច់។
-
នាដកម្ម នាម
ដូចគ្នានឹងនាដដែរ។
-
នាដករ នាម
( ម . ព . នាដក )
-
នាដករស នាម
តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះតុបតែងរៀបរៀងដំណើររឿងឱ្យមានឈុតនិងឆាកឈុតដើម្បីសម្ដែងជាសិល្បៈទស្សនីយភាព។
-
នាដកសាល នាម
សាលនៃអ្នករបាំ, រោងរាំ, រោងល្ខោន។
-
នាដកអក្សរសិល្ប៍ នាម
អត្ថបទអក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធតែងឡើងដោយរៀបចំឱ្យមានឈុតនិងឆាកសម្រាប់យកទៅសម្ដែងសិល្បៈល្ខោន
-
នាដកា នាម
ស្រីរបាំ។
-
នាដការី នាម
( ម . ព . នាដកា )
-
នាដកីឡា នាម
ល្ខោនសត្វ, ល្បែងនៃជនអ្នករាំល្បែងនៃអ្នករាំល្បែងរបាំ។
-
នាដសាស្រ្ត នាម
ការសិក្សាអំពីរបាំល្ខោននិងការសម្ដែង
-
នាដ្យកថា នាម
នាដកអក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធតាក់តែងជារឿងល្ខោនដោយលើកយករឿងវិបត្តិទំនាស់របស់មនុស្សក្នុងសង្គមនៃសម័យកាលណាមួយទោះជារឿងវិបត្តិទាំងនោះពិតក្ដីមិនពិតក្ដីមកធ្វើជាប្រធានរឿងដោយបង្កើតបរិយាកាសតឹងតែងធូរស្រាលជ័យជម្នះបរាជ័យស្លាប់រស់កម្សត់ភិតភ័យតក់ស្លុតកំប្លែង
-
នាដ្យរស នាម
តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះបង្ហាញទំនាស់វិបត្តិប្រឆាំងគ្នានៃតួអង្គបដិបក្ខនៅក្នុងដំណើររឿងជួនកាលបង្ហាញពីភាពតានតឹងភាពធូរស្រាលទុក្ខសោកដែលនាំឱ្យអ្នកអានអ្នកស្តាប់កម្សត់ក្ដុកក្ដួលរន្ធត់អាណិតអាសូរ ...
-
នាថ នាមគុណនាម
អធិបតី, ម្ចាស់, ចៅហ្វាយ, នាយ; ដែលជាទីពឹង, ជាពំនាក់ ( ច្រើនប្រើតែក្នុងកាព្យ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។