វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 19 / 20
-
នុ៎ះ សព្វនាម
ហ្នឹង; ពាក្យសម្រាប់និយាយចង្អុលនាមសព្ទដែលនៅឃ្លាតឆ្ងាយច្រើនពីខ្លួនតែមើលទៅឃើញ, ជាពាក្យមានសូរសំឡេងខ្ពស់ស្រួចជាងពាក្យថានុះនិងនោះ, ដូចពាក្យថា
-
នូវ ធ.
នឹង, ហើយនឹង
-
នួត កិរិយាសព្ទ
គក់ច្របាច់, រឹតរួតធ្វើឱ្យស្រួលសាច់ឬសរសៃបំបាត់ចុកចាប់
-
នួន គុណនាមនាមប.
ឈ្មោះចេកពួកមួយផ្លែស្រដៀងគ្នានឹងចេកពងមាន់ក៏មានធំជាងនុ៎ះក៏មាន, មានក្លិនក្រអូប
-
នួនព្រះឱស្ឋ
ក្រមួនមាត់។
-
នួនល្អង គុណនាមនាម
ដែលមានសម្បុរផូរផង់បំព្រង ( ពាក្យលើកទំយើស្ត្រីដោយសសោះអន្ទង, ច្រើនប្រើតែក្នុងកាព្យ )
-
នួនស្រី នាម
ឈ្មោះឈើតូចមានផ្កា - សក្លិនក្រអូប។
-
នឿក នាម
អារក្សទឹកគឺខ្មោចអារក្សទឹក ( ខ្មោចទឹក ); មានពាក្យតំណាលថាជួនកាលឃើញដូចជាសំណាញ់ឬដូចជាសារាយអណ្ដែតទឹកមកព័ទ្ធព័ន្ធមនុស្សក្នុងទឹកពន្លិចស្លាប់ទៅ, បើស្រង់ខ្មោចបានមកឃើញសាច់ស្លាំងឥតឈាម; ជួនកាលឃើញជារូបឯទៀតផ្សេងៗ; ឮថានៅទន្លេមេគង្គទៅខាងខែត្រក្រចេះ, ស្ទឹងត្រែងច្រើនមានរឿងនេះ, ប៉ុន្តែអ្នកខ្លះហៅថាសេ, ខ្លះហៅខ្មោចសេ។
-
នឿយ កិរិយាសព្ទ
ព្រួយកាយឬចិត្តដោយធ្វើការធ្ងន់, ឬដោយធ្វើការឥតស្រាក, ដោយដើរផ្លូវឆ្ងាយ។
-
នឿយណាយ កិរិយាសព្ទ
ធុញទ្រាន់, ទ្រាន់ចិត្ត, ជ្រេញចិត្ត, រាងរអា, ណាយចិត្ត, រសាយចិត្ត
-
នឿយមាត់
រួយមាត់ឬលំបាកមាត់ព្រោះនិយាយច្រើន។
-
នឿយហត់
នឿយផងហត់ផងគឺនឿយខ្លាំងមានហត់ផងម្ដងៗ។
-
នៀវ នាម
រង្វះដែលប្រសប់មុខក្ដារយ៉ាងដូចក្ដារមឈូស, ក្ដារទូកជាដើម; គេច្រើនហៅមាត់នៀវ។
-
នេក្ខម្ម នាម
ការចេញបួស, ការចេញចាកកាម, ការរលាស់ខ្លួនរលាស់ចិត្តឱ្យផុតពីកាម។
-
នេក្ខម្មបារមី នាម
បារមីមួយក្នុងចំណោមបារមីទាំង១០ដែលព្រះពោធិសត្វក្នុងជាតិជាព្រះតេមិយកុមារបានបំពេញដោយការចេញសាងផ្នួស។
-
នេក្ខម្មសុខ នាម
សេចក្ដីសុខក្នុងការចេញចាកកាម។
-
នេត្រ នាម
ភ្នែក; ( រ . ស .) ព្រះនេត្រ ( ភ្នែកក្សត្រ )
-
នេត្រា នាម
ភ្នែកទាំងពីរ
-
នេត្រាទស្សន៍ នាម
ទិដ្ឋភាពនៃប្លង់រួម, ទិដ្ឋភាពដែលអ្នកអាចមើលឃើញពីចម្ងាយ។
-
នេន នាម
សាមណេរ
-
នេមិរាជ នាម
ឈ្មោះជាតកមួយក្នុងរឿងទសជាតក៍។
-
នេរគុណ នាម
( ម . ព . និរគុណ )។
-
នេរទុក្ខ នាម
( ម . ព . និរទុក្ខ )។
-
នេរភ័យ នាម
( ម . ព . និរភ័យ )។
-
នេសជ្ជិកង្គៈ នាម
អង្គរបស់ភិក្ខុអ្នកប្រព្រឹត្តឃាត់នូវឥរិយាបថដេកហើយស៊ូទ្រាំនៅដោយឥរិយាបថអង្គុយឬដើរ, ឈរជាប្រក្រតី ( ឈ្មោះធុតង្គទី១៣ក្នុងពួកធុតង្គទាំង១៣) ( ព . ពុ .)។
-
នេសាទ នាម
អ្នកសម្លាប់សត្វព្រៃឬសត្វទឹកជារបរចិញ្ចឹមជីវិត, ព្រាន
-
នេសាទសន្ទូច
( ម . ព . ព្រានសន្ទូច )។
-
នេសាទសំណាញ់
( ម . ព . ព្រានសំណាញ់ )។
-
នេសាទារក្ស នាម
ឆ្មាំនេសាទ, អ្នកថែរក្សាផ្នែកខាងការចាប់ត្រី។
-
នេសាទុបករណ៍ នាម
ប្រដាប់នេសាទ ( មានមង, អញ្ចង, ទ្រូ, លបជាដើម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។