រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

នឿក

នាម

អត្ថន័យ

  1. 1

    នាម

    អារក្ស​ទឹក​គឺ​ខ្មោច​អារក្ស​ទឹក ( ខ្មោច​ទឹក ); មាន​ពាក្យ​តំណាល​ថា​ជួនកាល​ឃើញ​ដូច​ជា​សំណាញ់​ឬដូច​ជា​សារាយ​អណ្ដែត​ទឹក​មក​ព័ទ្ធ​ព័ន្ធ​មនុស្ស​ក្នុង​ទឹក​ពន្លិច​ស្លាប់​ទៅ, បើ​ស្រង់​ខ្មោច​បាន​មក​ឃើញ​សាច់​ស្លាំង​ឥត​ឈាម; ជួនកាល​ឃើញ​ជា​រូប​ឯ​ទៀត​ផ្សេង​ៗ; ឮថា​នៅ​ទន្លេ​មេគង្គ​ទៅ​ខាង​ខែត្រ​ក្រចេះ, ស្ទឹង​ត្រែង​ច្រើន​មាន​រឿង​នេះ, ប៉ុន្តែ​អ្នក​ខ្លះ​ហៅ​ថា​សេ, ខ្លះ​ហៅ​ខ្មោច​សេ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម