វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ធ ពាក្យដែលផ្ដើមដោយ "ធ" មាន 366 ពាក្យ
ទំព័រ 12 / 13
-
ធ្លូញ កិរិយាសព្ទគុណនាមគុណកិរិយា
ត្រកួញខ្សែ, ហប់ខ្សែ ( ប្រើតាមទម្លាប់ដោយស្រុក ), អ្នកស្រុកខ្លះហៅធ្លុញ។
-
ធ្លួង គុណនាមគុណកិរិយា
ដែលច្រហគ្រហួងឥតមានអ្វីទើស
-
ធ្លែរ គុណនាមគុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យលៀនឱ្យឃើញជាក់ស្ដែង
-
ធ្លែល គុណនាមគុណកិរិយា
( ម . ព . ធ្លែរ )។
-
ធ្លោ គុណកិរិយា
លឿនទៅមុខឬទៅលើដូចគេលោខ្លួនទៅដោយជាក់ច្បាស់
-
ធ្លោយ កិរិយាសព្ទ
ធ្វេស, ប្រហែស, ភ្លាំងភ្លាត់ស្មារតី, ភ្លាំងភ្លាត់គំនិត
-
ធ្លះ នាម
ទឹកជ្រលក់មានព័ណ៌ខៀវធ្វើពីមរលាយនឹងទឹកដាក់កំបោរ - ស
-
ធ្វើ កិរិយាសព្ទ
សម្រេចអំពើគឺសម្រេចកិច្ចការធុរៈអ្វីៗ
-
ធ្វើការ កិរិយាសព្ទ
ធ្វើការងារ, បំពេញកិច្ចការឬអំពើដែលត្រូវធ្វើ
-
ធ្វើការតែមួយព្រឹបស្រេច កិរិយាសព្ទ
ធ្វើការស្រុះគ្នាតែមួយសម្ទុះហើយស្រេច។
-
ធ្វើការរវីសរវៀស កិរិយាសព្ទ
ធ្វើការប្រញាប់ប្រញាល់បន្ទាន់ពេល។
-
ធ្វើការរួច កិរិយាសព្ទ
ធ្វើការស្រេច។
-
ធ្វើការវក់វី កិរិយាសព្ទ
ធ្វើការច្របូកច្របល់ច្រើនមុខនេះផងនោះផង។
-
ធ្វើការវីវក់ កិរិយាសព្ទ
( ម . ព . ធ្វើការវក់វី )។
-
ធ្វើកិច្ច កិរិយាសព្ទ
រៀបពិធីតាមជំនឿ
-
ធ្វើខ្លួន កិរិយាសព្ទ
តែងខ្លួន; លេងខ្លួន, ស្អិតស្អាងខ្លួនមិនសូវស្រាក
-
ធ្វើគត កិរិយាសព្ទ
( រ . ស .) ឬ ( ស . ស .) ធ្វើឃាត, សម្លាប់។
-
ធ្វើទុក្ខ កិរិយាសព្ទ
ធ្វើឱ្យលំបាក, ធ្វើឱ្យចង្អៀតចង្អល់ចិត្ត, នាំឱ្យមានកង្វល់
-
ធ្វើទុក្ខបុកម្នេញ កិរិយាសព្ទ
ធ្វើទុក្ខរំអុកឱ្យព្រួយម្នេញជានិច្ច។
-
ធ្វើធ្មេញលេញល័ក្ដ នាម
ធ្វើធ្មេញបំពេញល័ក្ដ។ជាពាក្យបរិវារសព្ទនិយាយឱ្យពីរោះស្ដាប់។
-
ធ្វើបុណ្យ កិរិយាសព្ទ
ធ្វើសេចក្ដីល្អខាងផ្លូវកាយវាចាចិត្តឱ្យកើតមានដោយកិច្ចនិងទំនងផ្សេងៗ ...។
-
ធ្វើផ្ទះត្រូវស្រាស់របង
( ព . ទ . បុ .) ត្រូវឆបរ៉បនឹងអ្នកមានអំណាចទើបសត្រូវមិនហ៊ានលុកលុយមើលងាយបាន។
-
ធ្វើព្យុះធ្វើភ្លៀង
( សំនួន .) បង្កភាពវឹកវរចលាចលភាពជ្រួលច្របល់
-
ធ្វើភ្លៀងធ្វើផ្គរ
( សំនួន .) ( ម . ព . ធ្វើព្យុះធ្វើភ្លៀង )។
-
ធ្វើមុខ កិរិយាសព្ទ
តុបតែងមុខដោយប្រើគ្រឿងសម្អាង; វះកាត់កែទម្រង់មុខ។
-
ធ្វើមុខក្រញូវ កិរិយាសព្ទ
សម្ដែងទឹកមុខឡើងក្រញូវ។
-
ធ្វើមុខធ្វើមាត់ឱ្យ កិរិយាសព្ទ
ញាក់មុខញាក់មាត់ក្រមាច់ក្រមើមឱ្យ។
-
ធ្វើមុខមាំ កិរិយាសព្ទ
ធ្វើមុខសម្បើម។
-
ធ្វើម្ដេចហ្ន៎ កិរិយាសព្ទ
ធ្វើយ៉ាងណាហ្ន៎!។ល។ពាក្យសាមញ្ញថា។
-
ធ្វើសរសៃ កិរិយាសព្ទ
សម្រួលសាច់ដុំឬផ្នែកណាមួយនៃរាងកាយដោយគក់ច្របាច់ឈ្លីជាដើម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។