ធ្លូញ
កិរិយាសព្ទគុណនាមគុណកិរិយា
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ត្រកួញខ្សែ, ហប់ខ្សែ ( ប្រើតាមទម្លាប់ដោយស្រុក ), អ្នកស្រុកខ្លះហៅធ្លុញ។
-
2
គុ., គុ.កិ.
ពាក្យសម្រាប់ចម្រើនពាក្យខុស, ពាក្យឃ្វាងឱ្យប្រាកដ
ឧទាហរណ៍ ខុសធ្លូញឬខុសធ្លុញគឺខុសទទេសោះឥតត្រូវតិចតួចឡើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)