វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ធ ពាក្យដែលផ្ដើមដោយ "ធ" មាន 366 ពាក្យ
ទំព័រ 10 / 13
-
ធ្មេច កិរិយាសព្ទ
បិទប្រស្រីដោយត្របកភ្នែក។
-
ធ្មេចភ្នែក កិរិយាសព្ទ
( ព . ប្រ .) ឃើញធ្វើជាមិនឃើញដោយមិនយកចិត្តទុកដាក់ ...។
-
ធ្មេញ នាម
អាការៈក្នុងមាត់សម្រាប់ខាំទំពា។
-
ធ្មេញកណ្ដុរ នាម
ឈ្មោះគ្រឿងវណ្ណយុត្តិមួយប្រភេទ ( ៉ ) សម្រាប់សម្លាប់ខ្យល់អក្សរ៩តួគឺង, ញ, ន, ប, ម, យ, រ, ល, វ, បំបែរសូរឱ្យខុសពីសំឡេងប្រក្រតីគឺង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉; ប៉ុន្តែបើមានស្រៈឬនិគ្គហិតនៅពីលើត្រូវយកធ្មេញកណ្ដុរមកដាក់ខាងក្រោមវិញដូចយ៉ាងង៉ិកង៉ក់, ញ៉ាំញ៉ើ, ប៉ិនប៉ៅជាដើម។
-
ធ្មេញកណ្ដូប នាម
ឈ្មោះគ្រឿងតម្បាញមួយប្រភេទសម្រាប់ចាក់បញ្ចូលសរសៃអន្ទងក្នុងធ្មេញឈើ។
-
ធ្មេញកំណើត នាម
ធ្មេញដំបូងរបស់ទារកដែលដុះនៅអាយុ៥ទៅ៦ខែហើយច្រើនបាក់ទៅវិញនៅអាយុ៦ទៅ៧ឆ្នាំ។ច្រើនហៅថាធ្មេញព្រៃឬធ្មេញទឹកដោះក៏មាន
-
ធ្មេញក្របី នាម
ឈ្មោះក្បាច់រចនាបែបមួយមានរាងសណ្ឋានស្រដៀងនឹងធ្មេញក្របី។
-
ធ្មេញចាស់ នាម
ដង្កាប់ឈើមានច្បោសសម្រាប់ចាប់ក្ដាប់ល្អី, កញ្ជើជាដើម។
-
ធ្មេញឈើ នាម
ប្រទាសធ្វើដោយបន្ទោះល្អិតជាគ្រឿងតម្បាញសម្រាប់បញ្ចូលសរសៃអន្ទង, សម្រាប់កាសបញ្ជូនចាក់ត្បាញ។
-
ធ្មេញត្រី នាម
ឈ្មោះឈើតូចមួយប្រភេទច្រើនដុះនៅទំនាបមាត់បឹង, មាត់ត្រពាំងជាដើម
-
ធ្មេញត្រីស្បាត នាម
ឈ្មោះប្រភេទឈើធ្មេញត្រីដែលដើមតូចនិងទាបជាងដើមធ្មេញត្រីដុះនៅតាមមាត់ទឹក។
-
ធ្មេញទឹកដោះ នាម
( ម . ពធ្មេញកំណើត )។
-
ធ្មេញបាក់ នាម
ធ្មេញដែលរដករបូតចេញ។
-
ធ្មេញប្រជួស នាម
ធ្មេញដែលដុះអែបស្ទួនគ្នាជាពីរ។
-
ធ្មេញប្រឡោះខ្មោច នាម
ធ្មេញកណ្ដាល២ដែលដុះមិនជិតគ្នាមានច្រឡោះច្រហបន្តិច។
-
ធ្មេញព្រៃ នាម
( ម . ពធ្មេញកំណើត )។
-
ធ្មេញសេះ នាម
ឈ្មោះថ្មមួយប្រភេទមានសាច់រឹងស្រួយ
-
ធ្មេញស្រុក នាម
ធ្មេញកំណើតបាក់
-
ធ្មៃ នាម
ឈ្មោះតិណជាតិពួកក្រចៅសំបកប្រើធ្វើខ្សែជាប់បានយូរ
-
ធ្មោង គុណនាមគុណកិរិយា
ធ្ងោង, ទោងមោង។
-
ធ្មៅ នាម
ឈ្មោះប្រទាលមួយប្រភេទពួកទាល់, មើមស្ងោរបរិភោគបាន ( ហៅតាមទម្លាប់ស្រុក, អ្នកស្រុកខ្លះហៅធ្មៅ, ខ្លះហៅខ្មូវ )។
-
ធ្យាន នាម
( ម . ព . ឈាន )។
-
ធ្យានចិត្ត នាម
( ម . ព . ឈានចិត្តក្នុងឈាន២)។
-
ធ្យានទៅ កិរិយាសព្ទ
ទៅដោយអំណាចធ្យាន; ហោះធ្យានសំដៅសេចក្ដីថាទៅតាមអាកាសជាប្រឹថពីដោយអំណាចឬដោយឫទ្ធិនៃធ្យាន។តាមសេចក្ដីពិត, លោកដែលបានសម្រេចធ្យានមិនមែនហោះទេ, គឺបើត្រូវការចង់ទៅតាមអាកាសលោកចូលធ្យានដោយបឋវីកសិណគឺយកដីធ្វើជាអារម្មណ៍តាំងអធិដ្ឋានអាកាសត្រង់ផ្លូវដែលត្រូវការទៅនោះឱ្យរឹងក្លាយជាដីហើយលោកដើរតាមផ្លូវទៅដូចគេដើរលើដីធម្មតា, គ្រាន់តែឆាប់រហ័សភ្លាមៗប្លែកជាងដំណើរជាប្រក្រតីប៉ុណ្ណោះ; បើត្រូវការចង់ទៅក្នុងដីលោកចូលធ្យានដោយអាបោកសិណគឺយកទឹកធ្វើជាអារម្មណ៍តាំងអធិដ្ឋានដីត្រង់ផ្លូវដែលត្រូវការទៅនោះឱ្យរលាយក្លាយជាទឹកហើយចូលធ្យានដោយវាយោកសិណគឺយកខ្យល់ធ្វើជាអារម្មណ៍អធិដ្ឋានឱ្យមានខ្យល់បក់វែកញែកទឹកឱ្យច្រហធ្លុងទៅជាផ្លូវដើរបាន; និយាយដោយខ្លីថាលោកចម្រើនធ្យានបង្វែរធាតុទាំង៤ផ្លាស់ប្ដូរគ្នាបានតាមត្រូវការប៉ុណ្ណោះឯង; តែច្រើននិយាយតាមទម្លាប់ថាលោកហោះ, លោកជ្រែកដី, ជ្រែកទឹក, ដើរលើទឹក។ល។
-
ធ្យានផល នាម
( ម . ព . ឈានផលក្នុងឈាន២)។
-
ធ្យានពល នាម
( ម . ព . ឈានពលក្នុងឈាន២)។
-
ធ្យានសុខ នាម
( ម . ព . ឈានសុខក្នុងឈាន២)។
-
ធ្យានឫទ្ធិ នាម
( ម . ព . ឈានឫទ្ធិក្នុងឈាន២)។
-
ធ្យានានុភាព នាម
( ម . ព . ឈានានុភាពក្នុងឈាន២)។
-
ធ្យានិពុទ្ធ នាម
ព្រះពុទ្ធមានឈាន, ឈានរបស់ព្រះពុទ្ធ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។