ធ្យានទៅ
អត្ថន័យ
-
1
កិរិយាសព្ទ
ទៅដោយអំណាចធ្យាន; ហោះធ្យានសំដៅសេចក្ដីថាទៅតាមអាកាសជាប្រឹថពីដោយអំណាចឬដោយឫទ្ធិនៃធ្យាន។តាមសេចក្ដីពិត, លោកដែលបានសម្រេចធ្យានមិនមែនហោះទេ, គឺបើត្រូវការចង់ទៅតាមអាកាសលោកចូលធ្យានដោយបឋវីកសិណគឺយកដីធ្វើជាអារម្មណ៍តាំងអធិដ្ឋានអាកាសត្រង់ផ្លូវដែលត្រូវការទៅនោះឱ្យរឹងក្លាយជាដីហើយលោកដើរតាមផ្លូវទៅដូចគេដើរលើដីធម្មតា, គ្រាន់តែឆាប់រហ័សភ្លាមៗប្លែកជាងដំណើរជាប្រក្រតីប៉ុណ្ណោះ; បើត្រូវការចង់ទៅក្នុងដីលោកចូលធ្យានដោយអាបោកសិណគឺយកទឹកធ្វើជាអារម្មណ៍តាំងអធិដ្ឋានដីត្រង់ផ្លូវដែលត្រូវការទៅនោះឱ្យរលាយក្លាយជាទឹកហើយចូលធ្យានដោយវាយោកសិណគឺយកខ្យល់ធ្វើជាអារម្មណ៍អធិដ្ឋានឱ្យមានខ្យល់បក់វែកញែកទឹកឱ្យច្រហធ្លុងទៅជាផ្លូវដើរបាន; និយាយដោយខ្លីថាលោកចម្រើនធ្យានបង្វែរធាតុទាំង៤ផ្លាស់ប្ដូរគ្នាបានតាមត្រូវការប៉ុណ្ណោះឯង; តែច្រើននិយាយតាមទម្លាប់ថាលោកហោះ, លោកជ្រែកដី, ជ្រែកទឹក, ដើរលើទឹក។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)