វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ថ ពាក្យដែលផ្ដើមដោយ "ថ" មាន 338 ពាក្យ
ទំព័រ 7 / 12
-
ថ្នាក់ក្រោមជាតិ នាម
កម្រិត ( រដ្ឋបាល ) ខេត្តរាជធានីក្រុងស្រុកខណ្ឌឬឃុំសង្កាត់
-
ថ្នាក់ជាតិ នាម
កម្រិតក្រសួងឬស្ថាប័នដែលស្ថិតនៅលើថ្នាក់ក្រោមជាតិ
-
ថ្នាក់ដឹកនាំ នាម
ក្រុមមនុស្សដែលមានឋានៈតួនាទីក្នុងស្ថាប័នឬប្រទេសណាមួយ
-
ថ្នាក់ថ្នម កិរិយាសព្ទ
បីបាច់រក្សាមិនឱ្យមានហ្មង, បីបាច់រក្សាដោយប្រយ័ត្ន, ថ្នមមិនឱ្យអាក់ចិត្ត
-
ថ្នាក់ថ្នល់ នាម
សេចក្ដីអាក់អន់កល់កើលចិត្តហាក់ដូចជាមានថ្នាក់មានថ្នល់; គ្រោះថ្នាក់។
-
ថ្នាក់ថ្នាំង នាម
សេចក្ដីអាក់អន់ចិត្តដោយគ្រាដោយកាលហាក់ដូចជាមានថ្នាក់មានថ្នាំង
-
ថ្នាក់លើ នាម
អ្នកដឹកនាំឬអ្នកគ្រប់គ្រងថ្នាក់ខ្ពស់
-
ថ្នាក់ឧត្តម
ថ្នាក់ខ្ពស់។
-
ថ្នាល នាម
ទីដីសម្រាប់សាបពូជស្រូវឬព្រោះពូជថ្នាំជាដើម
-
ថ្នាលវប្បកម្ម នាម
( វេជ្ជ .) ប៊ូយ៉ុងសម្រាប់បណ្ដុះនិងចិញ្ចឹមបាក់តេរី។
-
ថ្នាស ធ.
ត្រាតែ, ទាល់តែ, លុះត្រាតែ
-
ថ្នាំ នាម
វត្ថុសម្រាប់រម្ងាប់រោគផ្សេងៗ
-
ថ្នាំកាប់ស៊ុល នាម
ថ្នាំពេទ្យសម្រាប់ព្យាបាលមានសណ្ឋានមូលទ្រវែងមានផ្ទុកសារធាតុសកម្មមួយចំនួនសម្រាប់លេប។
-
ថ្នាំកែរោគ នាម
( ម . ព . ឱសថ )។
-
ថ្នាំក្រចក នាម
ផលិតផលគ្រឿងសម្អាងម្យ៉ាងមានច្រើនពណ៌សម្រាប់លាបលម្អក្រចក។
-
ថ្នាំខ្មែរ នាម
ឱសថបុរាណខ្មែរ
-
ថ្នាំខ្លាំង នាម
ថ្នាំខ្មែរថ្នាំជក់ឬថ្នាំចុកខុសពីថ្នាំកាតាបទាំងដើមថ្នាំទាំងសរសៃថ្នាំដែលបត់ជាប៉ាវរួចក្ដីគេអាចហៅថាថ្នាំខ្លាំង។
-
ថ្នាំគង់ នាម
ឱសថបុរាណខ្មែរមួយបែបសម្រាប់ដាំត្រាំផឹកឬលាបធ្វើឱ្យស្បែកស្វិត។
-
ថ្នាំគីមី នាម
ថ្នាំដែលមានសារធាតុគីមីប្រើនៅក្នុងវិស័យវេជ្ជសាស្ត្រកសិកម្មនិងវិស័យផ្សេងៗទៀត
-
ថ្នាំគ្រាប់ នាម
ថ្នាំពេទ្យសម្រាប់ព្យាបាលដោយលេបតាមមាត់មានសណ្ឋានជាគ្រាប់រឹងស្ងួតដោយបណ្ណែនម្សៅនិងសារធាតុសកម្មមួយចំនួន។ថ្នាំគ្រាប់មានច្រើនប្រភេទដូចជាថ្នាំគ្រាប់ស្រោបស្ករថ្នាំគ្រាប់រលាយក្នុងទឹកជាដើម។
-
ថ្នាំង នាម
សន្លាក់
-
ថ្នាំងដៃ នាម
ខ្នាតប្រវែងខ្មែរបុរាណគិតពីចុងម្រាមដល់គន្លាក់ទីមួយនៃចង្អុលដៃប្រវែងប្រហែល២០ទៅ៣០មីល្លីម៉ែត្រ
-
ថ្នាំងថ្នាក់ នាម
សេចក្ដីអន់អាក់ចិត្ត, ត្រណាក់ចិត្ត។
-
ថ្នាំចាក់ នាម
ថ្នាំពេទ្យសម្រាប់ព្យាបាលមានសណ្ឋានជាវត្ថុរាវផ្សំនឹងសារធាតុសកម្មមួយចំនួនសម្រាប់ចាក់ចូលទៅក្នុងខ្លួនតាមសាច់ដុំឬតាមសរសៃ។
-
ថ្នាំចិន នាម
ប្រភេទថ្នាំបុរាណចិនដែលមានប្រវត្តិយូរណាស់មកហើយផ្សំពីស្មៅរុក្ខជាតិនិងសរីរាង្គសត្វជាដើម
-
ថ្នាំច្រេះ នាម
ថ្នាំសម្រាប់លាបឬបាញ់លើដែកដើម្បីការពារច្រេះចាប់
-
ថ្នាំជក់ នាម
ដំណាំដែលគេយកស្លឹកសម្រាប់ធ្វើជាបារីជក់ឬសម្រាប់ចុក។
-
ថ្នាំញៀន នាម
ថ្នាំដែលមានសារធាតុញៀន។
-
ថ្នាំដុសធ្មេញ នាម
ថ្នាំសម្រាប់លាងសម្អាតនិងការពារសុខភាពមាត់ធ្មេញ។
-
ថ្នាំបង្ការ នាម
សារធាតុដែលចាក់បញ្ចូលទៅក្នុងសរីរាង្គកាយមនុស្សឬសត្វបង្កបង្កើតបានជាអង់ទីករអាចទប់ទល់បង្ការជំងឺឬបង្កើតភាពស៊ាំនឹងជំងឺណាមួយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។