ថ្នាំ
នាម
អត្ថន័យ (4)
-
1
នាម
វត្ថុសម្រាប់រម្ងាប់រោគផ្សេងៗ
ឧទាហរណ៍ ផឹកថ្នាំ, ពេទ្យឱ្យថ្នាំ។
-
2
នាម
ឈ្មោះដំណាំមានស្លឹកយកមកហាន់ហាលសម្រាប់ជក់ឬចុក
ឧទាហរណ៍ ថ្នាំមួយបាញ់។
-
3
នាម
វត្ថុមានព័ណ៌ផ្សេងៗសម្រាប់លាបតាក់តែងអ្វីៗទាំងពួង
ឧទាហរណ៍ ថ្នាំខៀវ, ថ្នាំលឿង។
-
4
នាម
សារជាតិគីមីសម្រាប់ដាក់លើចំណីអាហារការពារកុំឱ្យឆាប់ស្អុយរលួយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)