វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ដ ពាក្យដែលផ្ដើមដោយ "ដ" មាន 605 ពាក្យ
ទំព័រ 4 / 21
-
ដាក់ កិរិយាសព្ទគុណកិរិយា
បន្ទាបចុះ, តម្កល់លើទី
-
ដាក់កង កិរិយាសព្ទ
ពន្យារកំណើតដោយប្រើកងឬឧបករណ៍ពន្យារកំណើតសម្រាប់ស្ត្រី
-
ដាក់កម្លាំង កិរិយាសព្ទ
បញ្ជូនឬពង្រាយកងកម្លាំងទៅតាមគោលដៅឬទីកន្លែងណាមួយ
-
ដាក់ការឱ្យធ្វើ កិរិយាសព្ទ
ប្រគល់ការឱ្យធ្វើ។
-
ដាក់ខែ គុណកិរិយា
ជាប្រចាំខែ
-
ដាក់ខ្លួន កិរិយាសព្ទ
បន្ទន់ខ្លួន, ថយរាសី។
-
ដាក់គុក កិរិយាសព្ទ
កាត់ទោសឱ្យជាប់គុក។
-
ដាក់ចិត្ត កិរិយាសព្ទ
ផ្គង, តម្រង់ចិត្ត។
-
ដាក់ចិត្តដាក់កាយ កិរិយាសព្ទ
( សំនួន .) យល់ព្រមសុខចិត្តសង្រួមចិត្តកាយ
-
ដាក់ចេញ កិរិយាសព្ទ
បង្កើត, បញ្ជា, កំណត់អ្វីមួយឱ្យអនុវត្ត
-
ដាក់ដោយឡែកដោយឡាន់ កិរិយាសព្ទ
ដាក់ដោយជួរដោយសង្កាត់ឬដោយមុខដោយប៉ែកទីទៃៗ។
-
ដាក់ថ្នាំ កិរិយាសព្ទ
ប្រើប្រាស់ឱសថដោយបន្តក់លាបលេបឬចាក់ដើម្បីព្យាបាលរោគ
-
ដាក់ទឹកមុខ កិរិយាសព្ទ
( សំនួន .) ប្រែទឹកមុខបង្ហាញភាពក្រៀមក្រំខកចិត្តឬអៀនអន់
-
ដាក់ទោស កិរិយាសព្ទ
ដាក់ពិន័យដាក់ទណ្ឌកម្ម
-
ដាក់បិណ្ឌ កិរិយាសព្ទ
( ម . ព . កាន់បិណ្ឌ )។
-
ដាក់ផ្អឹប កិរិយាសព្ទ
ដាក់ផ្ទាប់ឱ្យស្រអឹប។
-
ដាក់ពាក្យ កិរិយាសព្ទ
យកឯកសារទៅស្នើសុំប្រឡងឬសេចក្ដីអនុញ្ញាតអ្វីមួយ
-
ដាក់មុខ កិរិយាសព្ទ
ឱនមុខចុះបន្តិចស្រពោនស្រពាប់ព្រោះសេចក្ដីអៀនខ្មាសឬទញ់តុះ
-
ដាក់មុខចុះ កិរិយាសព្ទ
សំយុងមុខចុះ។
-
ដាក់មុខពាប់ កិរិយាសព្ទ
ដាក់មុខស្រពោនឈ្ងោកចុះក្រោម។
-
ដាក់រទេះ កិរិយាសព្ទ
ដោះគោឬក្របីចេញពីនឹមហើយចតរទេះ។
-
ដាក់រាជ្យ កិរិយាសព្ទ
ឈប់លែងសោយរាជ្យ។
-
ដាក់សណ្ដ កិរិយាសព្ទ
( ម . ព . ចងសណ្ដ )។
-
ដាក់សម្ពាធ កិរិយាសព្ទ
ដាក់បន្ទុកបង្ខំកៀបសង្កត់ជំរុញអ្នកណាម្នាក់ក្រុមណាមួយឬប្រទេសណាមួយឱ្យធ្វើអ្វីមួយ។
-
ដាក់ស្នេហ៍ កិរិយាសព្ទ
បន្ទន់ចិត្តឬបញ្ចូលចិត្តឱ្យគេស្រឡាញ់ដោយមន្តអាគមគាថាឬដោយវិធីណាមួយ
-
ដាង គុណនាមនាម
ពពាល, ពព្រុះ ( ខ្មែរនិយាយតែពីមាន់ )
-
ដាច កិរិយាសព្ទ
រហែក
-
ដាច់ កិរិយាសព្ទគុណកិរិយា
ឃ្លាតពីគ្នា, ផុតពីគ្នាមិនជាប់គ្នាវិញ។
-
ដាច់កន្ទុយភ្នែក គុណកិរិយា
( សំនួន .) ដោយស្ថិតនៅទីឆ្ងាយមើលស្ទើរតែលែងឃើញ
-
ដាច់ក្បាលដាច់កន្ទុយ គុណកិរិយា
( សំនួន .) ដែលមានកម្រិតខ្លាំងណាស់, ដែលមានសន្ទុះ ( ប្រតិកម្ម ) ខ្លាំងពេក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។