ដាង
គុណនាមនាម
អត្ថន័យ (2)
-
1
គុណនាម
ពពាល, ពព្រុះ ( ខ្មែរនិយាយតែពីមាន់ )
ឧទាហរណ៍ មាន់ដាងគឺមាន់សម្បុរពព្រុះ (ច្រើនតែមាន់គកឬមាន់ទាង)។
-
2
នាម
ឈើដំណាំស្រុកមួយប្រភេទពួកដូងមានសណ្ឋានដូចដូងសុទ្ធសាធខុសគ្នាតែឥតផ្កាស្រាប់តែចេញជាផ្លែមកតែម្ដង ( ច្រើនមាននៅក្នុងខេត្តបាត់ដំបង )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)