វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 23 / 31
-
ជេដ្ឋា គុណនាមនាម
ដែលជាធំបំផុត, ចម្រើនបំផុត, ជាចម្បង, ជាច្បង; ច្រើនប្រើជា ( រ . ស .) ថា " បង "
-
ជេដ្ឋាធិរាជ នាម
ស្ដេចចម្បងក្រៃលែង, ស្ដេចចម្បងបំផុត, ស្ដេចធំបំផុត។
-
ជេដ្ឋាបចាយនៈ
ការគោរពកោតក្រែងចំពោះបុគ្គលជារៀមច្បងក្នុងត្រកូល ( ក្នុងបាលីច្រើនប្រើជាកុលេជេដ្ឋាបចាយន )។
-
ជេដ្ឋាមន្ត្រី នាម
មន្ត្រីចម្បងបំផុត, មន្ត្រីធំ, មន្ត្រីថ្នាក់ខ្ពស់។ឋានៈរបស់មន្ត្រីរាជការស្មើនឹងឋានៈញាណរង្សីជាសមណសក្ដិរបស់បព្វជិត។
-
ជេតពន នាម
ពាក្យក្លាយមកអំពីជេតវនឬជេតវ័ន។
-
ជេតវន នាម
ឈ្មោះអារាមមួយធំ ( ក្នុងពុទ្ធសម័យ ) នៅជិតក្រុងសាវត្ថីក្នុងដែនកោសល, ដែលអនាថបិណ្ឌិកមហាសេដ្ឋី ( សុទត្ត ) ជាវដីជាឧទ្យានរបស់ព្រះអង្គម្ចាស់ជេតកសាងជាវត្តហើយវេរចំពោះព្រះភិក្ខុសង្ឃមានព្រះសម្មាសម្ពុទ្ធជាប្រធាន; ហៅក្លាយជាជេតពនឬជេតុពន ( ពន់ ) ក៏មាន។
-
ជេតវ័ន នាម
( ម . ព . ជេតវន )។
-
ជេតុត្តរ នាម
ឈ្មោះក្រុងមួយមាននិយាយក្នុងរឿងវេស្សន្តរជាតកជានគរដែលព្រះបាទវេស្សន្តរទ្រង់គង់។ក្រុងកបិលវត្ថុឬកបិលពស្ដុក៏គឺក្រុងជេតុត្តរពីដើមនុ៎ះឯង។
-
ជេតុពន នាម
( ម . ព . ជេតវន )។
-
ជេន នាម
ឈ្មោះសាសនាឬអ្នកកាន់សាសនារបស់គ្រូជាមេលទ្ធិម្នាក់ឈ្មោះជិនឬមហាវីរៈក្នុងប្រទេសឥណ្ឌា
-
ជេរ កិរិយាសព្ទ
ពោលពាក្យអសប្បុរសដោយកំហឹងឬដោយអាការឡេះឡោះផងក៏មាន។
-
ជេរយឹតយោង កិរិយាសព្ទ
ជេរប្រទេចផ្ដាសាបូរបាច់ឱ្យហិនហោចឱ្យវិនាស។
-
ជេរយោងយឹត កិរិយាសព្ទ
( ម . ព . ជេរយឹតយោង )។
-
ជេររំងាស់ កិរិយាសព្ទ
ជេររំលើកបើកកកាយមិនលែងងាយ។
-
ជេរលើកអាស កិរិយាសព្ទ
( ម . ព . បញ្ចោរលើកអាសក្នុងបញ្ចោរ )។
-
ជេរស្ដី កិរិយាសព្ទ
( ម . ព . ស្ដីជេរ )។
-
ជេស្ឋ នាម
ឈ្មោះផ្កាយ៣ដួង, មួយដួងមានរូបដូចជាខ្ទួយហៅរួមទាំង៣ដួងថាជេស្ឋនក្សត្រឬជ្យេស្ឋនក្សត្រ, រាប់បញ្ចូលក្នុងពួកផ្កាយទុកជានក្សត្រទី១៨។
-
ជេស្ឋជ័យ នាម
( ម . ព . ជៀស្ឋជ័យ )។
-
ជេះ កិរិយាសព្ទ
វាយបេះវត្ថុរឹងមានក្រមរឈើនិងថ្មជាដើមឱ្យរបេះឬឱ្យរបើកបន្តិចៗ
-
ជេះស្រូវ នាម
ដូចគ្នានឹងពាក្យកញ្ជេះស្រូវដែរ។
-
ជែក កិរិយាសព្ទ
ញែកចេញ, ញែកចូល
-
ជែង កិរិយាសព្ទនាម
ដណ្ដើមយកឈ្នះ, ដណ្ដើមទៅឱ្យបាននៅពីខាងមុខ
-
ជែនសិននិយម នាម
ចលនាទស្សនវិជ្ជានិងសាសនាដែលគេបានដាក់ឈ្មោះដូច្នេះបន្ទាប់ពីសាសនវិទូហូឡង់ឈ្មោះជែនសិនបានស្លាប់ទៅ។លក្ខណៈពិសេសរបស់ចលនានេះរួមមានបុព្វវាសនានិយមដាច់ខាតនិងការប្រតិបត្តិតឹងរ៉ឹងខាងសីលធម៌
-
ជែពព្រែ គុណកិរិយា
( ម . ព . ចែប៉ប្រែ )។
-
ជែះ កិរិយាសព្ទ
( ម . ព . ជេះ )។
-
ជោក កិរិយាសព្ទ
( ព . ប្រ .) ជ្រាបសព្វសាច់, ស៊ប់, ជ្រុល
-
ជោកជាំ កិរិយាសព្ទ
ទទឹកជ្រាបសព្វដល់ជាំ។
-
ជោកអារម្មណ៍ កិរិយាសព្ទ
ជោកគំនិត, ស៊ប់ចិត្តពេញទី។
-
ជោគ នាម
សេចក្ដីសុខស្រួល, សេចក្ដីសមប្រកប, សេចក្ដីកើតការ
-
ជោគជ័យ នាម
( ម . ព . ជោគនិងជ័យ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។