ជេស្ឋ
នាម
អត្ថន័យ (2)
-
1
នាម
ឈ្មោះផ្កាយ៣ដួង, មួយដួងមានរូបដូចជាខ្ទួយហៅរួមទាំង៣ដួងថាជេស្ឋនក្សត្រឬជ្យេស្ឋនក្សត្រ, រាប់បញ្ចូលក្នុងពួកផ្កាយទុកជានក្សត្រទី១៨។
-
2
នាម
ឈ្មោះខែទី៧នៃចន្ទគតិមាន២៩ឬ៣០ថ្ងៃ
ឧទាហរណ៍ ខែជេស្ឋ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)