វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 10 / 31
-
ជលាធារ នាម
( ម . ព . ជលធារ )។
-
ជលាពុជៈ គុណនាមនាម
កំណើតឬសត្វដែលកើតចាកគ័ភ៌ ( ទីទៃអំពីកំណើត៣យ៉ាងគឺអណ្ឌជៈ, សំសេទជៈ, ឧបបាតិកៈ។
-
ជលាម្ពុជៈ គុណនាមនាម
( ម . ព . ជលាពុជៈ )។
-
ជលាល័យ នាម
អណ្ដូង, ឃ្លាំងទុកទឹកភ្លៀង, ស្រះ។
-
ជលាស័យ នាម
ទន្លេសាប ...។
-
ជលេស នាម
មហាសមុទ្រ, ទេវតាម្ចាស់សមុទ្រ, ម្ចាស់ទឹកភ្លៀង១គឺព្រះវរុណៈដែលខ្មែរយើងច្រើនហៅថាព្រះពិរុណគឺមហាសមុទ្រ, ទឹក, ទឹកភ្លៀងៈព្រះជលេស, ព្រះជលេស្វរៈ ( ច្រើនមានប្រើតែក្នុងសិលាចារឹកបុរាណ )។
-
ជលេស្វរៈ នាម
( ម . ព . ជលេស )។
-
ជល់ កិរិយាសព្ទ
ទង្គិច, ទង្គុក, ប៉ះត្រូវ, ចំពប់
-
ជវកម្បនា នាម
ស៊ីនេម៉ាទិក ( ផ្នែកមួយនៃរូបវិទ្យាដែលសិក្សាពីចលនាទាក់ទងនឹងពេលវេលា )។
-
ជវនចិត្ត នាម
ចិត្តដែលស្ទុះទៅចាប់អារម្មណ៍។
-
ជវនដ្ឋាន នាម
ទីតាំងនៃសន្ទុះចិត្ត, លំនៅរបស់សន្ទុះចិត្ត។
-
ជវនវីថិ នាម
ផ្លូវ, គន្លង, លំអាននៃសន្ទុះចិត្ត។
-
ជវនវីថី នាម
( ម . ព . ជវនវីថិ )។
-
ជវនៈ នាម
សន្ទុះ, កម្លាំងដែលស្ទុះ, ទំហឹង, ល្បឿន, សន្ទុះចិត្ត។សេះលឿន។
-
ជវភាព នាម
ភាពនៃសន្ទុះ, ល្បឿន, ដំណើរដែលលឿនរហ័ស, របត់ល្បឿន; រយៈពេលដែលស្ទុះលឿនពីកន្លែងមួយទៅកន្លែងមួយទៀត
-
ជវភាពប្រជាសាស្ត្រ នាម
ស្ថានភាពប្រជាសាស្ត្រដែលនាំឱ្យឬធ្វើឱ្យសកម្មភាពសង្គមសេដ្ឋកិច្ចមានការវិវឌ្ឍ។
-
ជវលេខ នាម
ការសរសេររហ័សវិធីប្រើសញ្ញាគឺគំនូសសម្រាប់សរសេរកត់ត្រាឱ្យបានរហ័សតាមទាន់សម្ដីដែលគេថ្លែងបាឋកថា, ជជែកគ្នា, និយាយគ្នាបាន
-
ជវលេខកៈ នាម
អ្នកជវលេខ, អ្នកចេះជវលេខគឺអ្នកអាចសរសេររហ័សទាន់តាមសម្ដីដែលគេនិយាយបាន។
-
ជវលេខយន្ត នាម
ម៉ាស៊ីនវាយអត្ថបទមួយប្រភេទដែលស្រដៀងទៅនឹងអង្គុលីលេខប្រើសម្រាប់សរសេរជវលេខ
-
ជវ័ន នាម
( ម . ព . ជវនៈ )។
-
ជហ្វា នាម
ឈ្មោះគ្រឿងរចនាមួយប្រភេទសម្រាប់តាក់តែងដំបូលប្រាសាទ, វិហារ, សាលាដាក់នៅត្រង់ចុងមេដំបូល។
-
ជា កិរិយាសព្ទគុណនាមនាម
ស្រួល; ល្អ; សុខ; សប្បាយ; រួចពីឈឺ, ងើបពីឈឺ។
-
ជាក់ គុណកិរិយាគុណនាម
ច្បាស់, ប្រាកដ, ពិត, មែន
-
ជាក់ច្បាស់ គុណកិរិយា
យ៉ាងប្រាកដយ៉ាងច្បាស់លាស់
-
ជាក់លាក់ គុណនាម
ដែលពិតប្រាកដច្បាស់លាស់មិនប្រែប្រួល
-
ជាក់ស្ដែង គុណកិរិយាគុណនាមឈ.
ពិតប្រាកដពិតណាស់ចំពោះមុខផ្ទាល់ជាការពិតជាភស្តុតាង
-
ជាក់ស្បាន់ គុណនាម
ជាក់ប្រាកដ, ជាក់ស្ដែង
-
ជាង ធ.នាម
អ្នកចេះការខាងជំនាង
-
ជាងតម្បាញ នាម
អ្នកប្រកបមុខរបរខាងតម្បាញ, អ្នកចិញ្ចឹមជីវិតដោយការត្បាញ។
-
ជាងទង នាម
អ្នកចេះធ្វើជួសជុលលក់គ្រឿងអលង្ការដែលធ្វើពីមាសប្រាក់ផ្លាទីនជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។