ជា
អត្ថន័យ (4)
-
1
គុណនាម
ស្រួល; ល្អ; សុខ; សប្បាយ; រួចពីឈឺ, ងើបពីឈឺ។
-
2
កិរិយាសព្ទ
ពាក្យសម្រាប់និយាយចង្អុលនាមសព្ទឱ្យដាច់សេចក្ដីដោយឡែក
ឧទាហរណ៍ វិជ្ជាជាទ្រព្យដ៏ប្រសើរក្នុងលោក, ឈ្មោះនេះជាមនុស្សស្លូតត្រង់ ...។
-
3
គុ., ន.
ដែលទីទៃពីនៅកំដរទ្រព្យគេ
ឧទាហរណ៍ មនុស្សអ្នកជា, បានរួចខ្លួនជាអ្នកជា។
-
4
នាម
ឈ្មោះពស់មួយប្រភេទមានពិសខ្លាំង; កាលនៅតូចហៅពស់ជា, លុះធំទ្រើសបន្តិចឡើងហៅពស់ក្រាយ, ដល់ធំអស់ទំហំហៅពស់រំចេក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)