វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឆ ពាក្យដែលផ្ដើមដោយ "ឆ" មាន 361 ពាក្យ
ទំព័រ 5 / 13
-
ឆេទនភាព នាម
ភាពស៊ីឬកាត់
-
ឆេរ កិរិយាសព្ទ
( ម . ព . ឆែកឆេរ )។
-
ឆេវ គុណកិរិយា
ដែលមានអាការៈពើតចាប់ស្រាលៗ
-
ឆេវឆាវ គុណនាម
ដែលឆាប់ខឹងឆាប់ប្រកាន់ដែលខ្វះភាពអត់ធ្មត់
-
ឆេះ កិរិយាសព្ទ
ត្រូវភ្លើងចាប់, វិនាសដោយភ្លើង, កើតមានភ្លើង
-
ឆែ នាម
រទេះ
-
ឆែក កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យមានឆែក, ច្រៀកបំបែក
-
ឆែកឆេរ កិរិយាសព្ទ
សួររក, ពិនិត្យមើល, ត្រួតត្រាមើលឱ្យដឹង; ច្រើនប្រើកាត់ពាក់កណ្ដាលពាក្យថាឆែកឬឆេរ; ប្រើពាក្យឆៀកជាជំនួសក៏មាន
-
ឆែកែវ នាម
រទេះអូសគឺរទេះស្រាលដែលលឿនទៅដោយសារកម្លាំងនៃមនុស្សម្នាក់អូសរត់
-
ឆែង នាម
គន្លាក់ ... ( ព . អា .)។គន្លាក់ជារបាំងនៅត្រង់គល់ដាវ
-
ឆែត ឧទានសព្ទ
សូរឮដោយកណ្ដាស់ឬដោយព្រួសទឹកជាដើម។
-
ឆែតៗ ឧទានសព្ទ
( ម . ព . ឆែត )។
-
ឆែប កិរិយាសព្ទ
របេះមុខ, របេះហាម។
-
ឆែបឆប កិរិយាសព្ទ
ផ្គាប់ផ្គុននាយអាយឱ្យតែខាងបានស្រួល។
-
ឆែបឆួង កិរិយាសព្ទ
ឆែបគ្រហួង។
-
ឆែបមាត់ នាម
បបូរមាត់ដែលដាច់ឬដែលខ្វះពីកំណើតមានសណ្ឋានជារង្វះច្រហ។
-
ឆែវ គុណកិរិយាគុណនាម
ដែលវៀចខុសបន្ទាត់, ដែលមិនត្រង់, ដែលជ្រលួសជ្រួសខុសទៅម្ខាងៗ
-
ឆៃថាវ នាម
ដំណាំមួយប្រភេទពួកស្ពៃស្លឹកមានក្លិនហាងឆួលគេដាំយកមើមប្រើជាបន្លែ
-
ឆៃប៉ូវ នាម
ផ្អកមើមឆៃថាវគឺមើមឆៃថាវដែលគេកាត់ពុះជាបន្ទះៗហាលថ្ងៃឱ្យស្រពាប់ប្រឡាក់អំបិលផ្អាប់ទុកយូរថ្ងៃសម្រាប់ប្រើជាម្ហូបគោកបរិភោគជាមួយនឹងបបរជាដើម។
-
ឆៃយ៉ាំ នាម
ឈ្មោះភ្លេងមួយបែបគេច្រើនលេងកម្សាន្តក្នុងពិធីបុណ្យកឋិនឬបុណ្យផ្កា
-
ឆោង នាម
ឱកាសប្រហោង, ចន្លោះ
-
ឆោត គុណនាម
ដែលងាយបញ្ឆោត
-
ឆោតឆៅ គុណនាម
ដែលឆោតខ្លៅឆៅគំនិត។
-
ឆោតល្ងង់ គុណនាម
ឆោតផងល្ងង់ផង។
-
ឆោប្រឡោ គុណកិរិយាគុណនាម
( ម . ព . ឆោឡោ )។
-
ឆោម នាម
រូបរាង, ទ្រង់ទ្រាយ។
-
ឆោមឆាយ គុណនាម
ដែលមានរូបរាងផូរផង់ស្រស់បំព្រង។
-
ឆោមឆ្លៅ គុណនាម
ដែលមានរូបរាងស្រលួតស្រឡះស្រស់ស្រងៅ។
-
ឆោមយង់ គុណនាម
ដែលមានរូបរាងស្រស់ស្រិលរលីងរលង់។
-
ឆោមស្រី គុណនាម
ដែលមានរូបរាងប្រកបដោយលំអស្រីសួស្ដី។ ( ពាក្យទាំងនេះច្រើននិយាយសរសើរលំអស្ត្រី, សម្រាប់ប្រើតែក្នុងកាព្យ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។