ឆែក
កិរិយាសព្ទគុណកិរិយា
អត្ថន័យ (2)
-
1
កិ., គុ.កិ.
ធ្វើឱ្យមានឆែក, ច្រៀកបំបែក
ឧទាហរណ៍ ក្ដារមួយសន្លឹកនេះត្រូវទុកទោលទាំងពីរខាងឱ្យរាបស្មើចុះកុំបាច់ឆែក, មួយសន្លឹកនុ៎ះត្រូវអារឆែកតាមគំនូសដែលខ្ញុំគូសឱ្យ។
-
2
កិរិយាសព្ទ
សួររក, ពិនិត្យមើល, ត្រួតត្រាមើលឱ្យដឹងជាពាក្យប្រើកាត់ពីឆែកឆេរ
ឧទាហរណ៍ ប៉ូលិសឆែកកាត, គយឆែកទំនិញ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)