វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 27 / 38
-
ចំណងជើង នាម
ឈ្មោះនៃអត្ថបទឯកសារស្នាដៃនិពន្ធឬសិល្បៈជាដើម
-
ចំណងជើងរង នាម
អក្សរដែលលេចឡើងនៅផ្នែកខាងក្រោមនៃអេក្រង់ក្នុងទស្សនីយភាពភាពយន្តអាចជាសម្ដីបកប្រែពាក្យសន្ទនាឬសេចក្ដីអត្ថាធិប្បាយ
-
ចំណងដៃ នាម
អំបោះដែលចងដៃប្រាក់ឬក៏ទ្រព្យរបស់ដែលគេឱ្យជាកំដរដៃ។
-
ចំណង់ នាម
សេចក្ដីចង់, ដំណើរចង់
-
ចំណត នាម
ដំណើរដែលចត; ទីសម្រាប់ចត
-
ចំណត់ នាម
រសដែលចត់
-
ចំណរ នាម
ការចរ, ការត្រាច់ចរ។
-
ចំណាកប្រទេស នាម
( ម . ព . និរប្រវេសន៍ )។
-
ចំណាកស្រុក នាម
បម្លាស់លំនៅរបស់ប្រជាជនដែលចេញពីតំបន់មួយទៅកាន់តំបន់ផ្សេងនៅក្នុងប្រទេសឬចេញទៅក្រៅប្រទេស
-
ចំណាក់ នាម
ការចាក់, អំពើដែលចាក់
-
ចំណាញ់ នាម
ការចាញ់
-
ចំណាត់ថ្នាក់ នាម
ការចាត់ថ្នាក់តាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់
-
ចំណាន គុណនាម
ពាក្យក្លាយឃ្លាតសំឡេងពីឆាំន៉ានៗក្លាយសំឡេងពីជំនាញ។កាលពីក្នុងបុរាណសម័យព្រេងនាយសៀមយកពាក្យជំនាញទៅសរសេរជាជាំនាញអានថាឆាំន៉ាន, ខ្មែរខ្លះក្នុងសម័យនោះទៅនៅឯប្រទេសសៀមយូរឆ្នាំធ្លាប់និយាយតាមសៀមដែលថាជំនាញជាឆាំន៉ាន, លុះត្រឡប់មកនៅឯប្រទេសកម្ពុជាវិញក៏និយាយថាឆាំន៉ានៗតាមធ្លាប់មាត់, លុះចំណេរកាលយូរតមកខ្មែរឯទៀតៗនិយាយក្លាយឃ្លាតសំឡេងពីឆាំន៉ានមកជាចំណាន, ពាក្យជំនាញរបស់ខ្មែរក៏ទៅជាក្លាយសំឡេងពីរដងគឺជំនាញជាឆាំន៉ាន, ឆាំន៉ានជាចំណាននេះឯង, ឯន័យរបស់ពាក្យទាំង៣សំឡេង
-
ចំណាប់ គុណនាមនាម
ការចាប់, អំពើដែលចាប់
-
ចំណាប់ខ្មាំង នាម
ជនដែលត្រូវគេចាប់ទុកជាថ្នូរ
-
ចំណាប់ចំនួន គុណនាមគុណកិរិយា
ពូកែប៉ិនប្រសប់ច្បាស់លាស់
-
ចំណាប់អារម្មណ៍ នាម
ការចាប់អារម្មណ៍, ការចាប់ចិត្តទៅលើអ្វីមួយ
-
ចំណាយ កិរិយាសព្ទ
ចាយ, ចេញប្រាក់ទិញទំនិញឬបង់សេវាកម្មផ្សេងៗ, បរិច្ចាគទ្រព្យ
-
ចំណាយចរន្ត នាម
( សេ . ហិ .) ចំណាយនានាសម្រាប់ប្រើតែក្នុងគោលដៅប្រតិបត្តិការរបស់ស្ថាប័នអាជីវកម្មនៃក្រុមហ៊ុនឬសហគ្រាសណាមួយ
-
ចំណារ នាម
ការដែលគេចារ; អក្សរដែលគេចារ; ចម្រឹងទាំងឡាយដែលគេចារឱ្យមានព្រំចារឹក។
-
ចំណាល នាម
ការចាល, ការរាងរអា
-
ចំណាល់ នាម
ការចាល់, ការទញ់ខ្លាំង
-
ចំណាស់ នាម
ដំណើរ, បែបភាពដែលចាស់
-
ចំណាំ នាម
ដំណើរដែលចាំបាន, គ្រឿងសម្រាប់ឱ្យចាំបាន, គ្រឿងសម្គាល់
-
ចំណាំង នាម
ការចាំង, ការចាំងពន្លឺមកប៉ះអ្វីមួយ
-
ចំណាំងឈើ នាម
បំណែកតូចៗឬកម្ទេចឈើដែលគេចាំងចោល
-
ចំណាំតែ គុណកិរិយា
ធ្លាប់តែ, ច្រើនតែ, រមែងតែ, តែងតែ
-
ចំណិត នាម
ភាគដែលចិត; បំណែកដែលគេចិត, ដែលគេឆាក
-
ចំណី នាម
វត្ថុសម្រាប់ឆី, ខាទនីយវត្ថុគឺអាហារដែលផ្អែម
-
ចំណីចំពើបមាត់ នាម
ចំណីដែលទើបនឹងបានប្រទះបរិភោគម្ដងជាដំបូង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។