ចំណាន
អត្ថន័យ
-
1
គុណនាម
ពាក្យក្លាយឃ្លាតសំឡេងពីឆាំន៉ានៗក្លាយសំឡេងពីជំនាញ។កាលពីក្នុងបុរាណសម័យព្រេងនាយសៀមយកពាក្យជំនាញទៅសរសេរជាជាំនាញអានថាឆាំន៉ាន, ខ្មែរខ្លះក្នុងសម័យនោះទៅនៅឯប្រទេសសៀមយូរឆ្នាំធ្លាប់និយាយតាមសៀមដែលថាជំនាញជាឆាំន៉ាន, លុះត្រឡប់មកនៅឯប្រទេសកម្ពុជាវិញក៏និយាយថាឆាំន៉ានៗតាមធ្លាប់មាត់, លុះចំណេរកាលយូរតមកខ្មែរឯទៀតៗនិយាយក្លាយឃ្លាតសំឡេងពីឆាំន៉ានមកជាចំណាន, ពាក្យជំនាញរបស់ខ្មែរក៏ទៅជាក្លាយសំឡេងពីរដងគឺជំនាញជាឆាំន៉ាន, ឆាំន៉ានជាចំណាននេះឯង, ឯន័យរបស់ពាក្យទាំង៣សំឡេង
ឧទាហរណ៍ ជំនាញ > ឆាំន៉ាន > ចំណាននេះគង់នៅតែដដែលគឺមានដំណើរសេចក្ដីថាប៉ិន, ប្រសប់, ស្ទាត់; ពូកែ; វាងវៃដូចគ្នា។ជំនាញជាសម្ដីរបស់ខ្មែរ, គួរខ្មែរយើងថាឱ្យច្បាស់តាមសម្ដីរបស់ជាតិយើងវិញជាការប្រពៃណាស់ឈ្មោះថាយើងមិនព្រមថាឱ្យឃ្លាតចាកសម្ដីដើមរបស់ខ្លួន, កាលបើយើងនិយាយជាមួយនឹងសៀមសឹមយើងថាឆាំន៉ានជាមួយនឹងគេទៅចុះកុំថាចំណានព្រោះកុំឱ្យសៀមគេថាយើងនិយាយមិនច្បាស់ដូចគេ។នេះជាប្រវត្តិនៃពាក្យចំណាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)