វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 24 / 38
-
ចេះសំកោកសំកាំង កិរិយាសព្ទ
ចេះអាគមសំកោកនិងសំកាំង ( មានតែពីក្នុងសម័យបុរាណព្រេងនាយ )។
-
ចេះហួស កិរិយាសព្ទ
ចេះជ្រុល។
-
ចេះហួសគេ កិរិយាសព្ទ
ចេះជាងគេឬចេះលើសគេ។
-
ចេះអត្ថប្រែ កិរិយាសព្ទ
( ព . សា .) ចេះប្រែស្រាយអធិប្បាយសេចក្ដីចេញពីបាលីបាន។
-
ចែ គុណនាមនាមប.
តូច, ទាប, កន្តិល
-
ចែក កិរិយាសព្ទ
បែង, រំលែក, លៃជាចំណែក
-
ចែកចាយ កិរិយាសព្ទ
ចែកឱ្យចាយ។
-
ចែកឋាន កិរិយាសព្ទ
ស្លាប់, ទទួលមរណភាព
-
ចែកប៉ាន់ កិរិយាសព្ទ
ចែកដោយបូកប៉ាន់។
-
ចែកផ្លូវគ្នា កិរិយាសព្ទ
( ព . ប្រ .) លែងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ, ចែកចានចែកឆ្នាំង, លែងគ្នា; ឈប់ធ្វើការឬរកស៊ីជាមួយគ្នា
-
ចែកផ្សាយ កិរិយាសព្ទ
ចែករំលែកនូវព័ត៌មានចំណេះដឹងដំណឹងជាដើមឱ្យបានសុសសាយ
-
ចែកមុខ កិរិយាសព្ទ
ចែកឱ្យដោយមុខដោយឡែកពីគ្នា។
-
ចែកមុខបាទគ្នា កិរិយាសព្ទ
ចែកមុខការឱ្យធ្វើផ្សេងៗពីគ្នា។
-
ចែករលែក កិរិយាសព្ទ
ចែកបែងឱ្យជាភាគស្មើគ្នាឬតិចច្រើនជាងគ្នាប៉ុន្តែឱ្យបានគ្រប់គ្នា។
-
ចែករំលែក កិរិយាសព្ទ
ចែកដោយរំលែកឱ្យខ្លះ។
-
ចែកាច់ នាម
ចែដែលមេដំរីកាច់ចោលខ្លួនវានៅជាប់នឹងដើមឈើរស់ ( ខ្មែរសម័យបុរាណខ្លះសន្មតថាជារបស់មានតម្លៃព្រោះគេជឿថាជារបស់ត្រជាក់ត្រជំ )។
-
ចែង កិរិយាសព្ទនាម
ឈ្មោះឈើមួយប្រភេទស្លឹកតូចឈ្លមស្រួចៗស្រដៀងនឹងស្លឹករៃទឹក
-
ចែងចា កិរិយាសព្ទ
ថ្លាថ្លែង, សម្ដែង, ពោលពេញសំឡេងឮខ្លាំងៗច្បាស់លាស់ ( ប្រើតែក្នុងកាព្យនិងពំនោលល្ខោន, ពំនោលរឿងរាមកេរ្តិ៍ )។
-
ចែងចាំង កិរិយាសព្ទ
( ម . ព . ចាំងចែង )។
-
ចែងថ្ងៃ នាម
ឈ្មោះរោគកើតផេរនៅស្បែកនាំឱ្យស្កៀបរមាស់ ( អ្នកស្រុកខ្លះថាចេញថ្ងៃឬចាញ់ថ្ងៃ )។
-
ចែងម៉ែង គុណនាមនាម
ឈ្មោះស្មៅកក់មួយប្រភេទដើមមូលប្រើធ្វើកន្ទេលបាន
-
ចែងវ៉ែង គុណកិរិយាគុណនាម
ខ្វែងហួស, ជ្រួសខ្វាត់ខ្វែង; ដែលខ្វាត់ខ្វែង
-
ចែចូវ កិរិយាសព្ទ
នាំសម្ដីទៅមក
-
ចែត នាម
ឈ្មោះកាំបិតមួយប្រភេទផ្លែធំវែងដងខ្លី
-
ចែប៉ប្រែ គុណកិរិយា
ដែលច្រំដែល, ដដែលៗ
-
ចែវ កិរិយាសព្ទ
ចូកគាស់ទឹកដោយចែវឱ្យលឿនទូក
-
ចែស គុណនាមគុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យក្ដៅ, ពាក្យរឹងឱ្យវិសេសឡើង
-
ចែៗ គុណកិរិយា
ដែលស៊ាំស៊ន, ជញ្ជាន់ស្លាញ, ដដែលៗ, ច្រំដែល
-
ចៃ នាម
សត្វល្អិតអាស្រ័យនៅនឹងកាយមនុស្សឬសត្វតិរច្ឆានបរិភោគឈាមជាអាហារ។
-
ចៃដន់ កិរិយាសព្ទនាម
បណ្ដាលឱ្យគិត, ឱ្យនឹកភ្នកឃើញ; ដំណើរដែលបណ្ដាលឱ្យកើតមានឡើងហាក់ដូចជាមានទេវតានាំបណ្ដាល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។