ចែ
អត្ថន័យ (5)
-
1
គុណនាម
តូច, ទាប, កន្តិល
ឧទាហរណ៍ មនុស្សចែនិងមនុស្សតឿដើរជាមួយគ្នា។
-
2
នាម
ប្រដាប់ធ្វើដោយដែកមានមុខខុបខ្វេរសម្រាប់កាវមែកឈើតូចៗជាដើម
ឧទាហរណ៍ យកចែកាវដៃទំពាំងឫស្សី។
-
3
នាម
ភ្លុកមេដំរីឬភ្លុកដំរីស្ដតូចៗខ្លីៗទីទៃពីភ្លុកធម្មតា
ឧទាហរណ៍ កាំបិតស្លាដងចែ។
-
4
នាម
បងស្រី
ឧទាហរណ៍ សុំចែអញ្ជើញអង្គុយ!។
-
5
ប.
ពាក្យសម្រាប់និយាយផ្សំនឹងចង់ថាចែចង់គឺនិយាយដដែលៗលួងលោមល្បួងឱ្យព្រមដោយផ្លូវស្នេហា
ឧទាហរណ៍ ចែចង់កូនក្រមុំ, ចែចង់គ្នា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)