វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 23 / 38
-
ចេញ កិរិយាសព្ទ
អនុម័តប្រកាសបង្ហាញ
-
ចេញចាកកាម កិរិយាសព្ទ
( ព . ពុ .) ចេញបួស, ចេញចាកពីជីវភាពជាគ្រហស្ថ ( គឺលះបង់អ្វីៗសព្វយ៉ាង ) ដើម្បីស្វែងរកសេចក្ដីសុខនៅក្នុងភាពបព្វជិត។
-
ចេញចូល កិរិយាសព្ទ
ទៅមកៗរវាងក្នុងនិងក្រៅ
-
ចេញថ្លៃ កិរិយាសព្ទ
រ៉ាប់រងប្រាក់ចំណាយ
-
ចេញផ្សាយ កិរិយាសព្ទ
បង្ហាញអ្វីមួយជាសាធារណៈឱ្យគេបានដឹងបានឮបានប្រើប្រាស់ដូចជាកាសែតទស្សនាវដ្ដីសៀវភៅភាពយន្ត ...
-
ចេញមុខ កិរិយាសព្ទ
ចេញទែងសម្ដែងមុខឱ្យគេឃើញ, បង្ហាញខ្លួនឬលេចមុខឡើងជាសាធារណៈ
-
ចេញមុខចេញមាត់ កិរិយាសព្ទ
ចេញទាំងមុខទាំងសម្ដី។
-
ចេញលេង កិរិយាសព្ទ
សម្រាកក្នុងម៉ោងរៀនមួយរយៈពេលខ្លីឬមួយស្របក់
-
ចេញវស្សា កិរិយាសព្ទ
នៅចាំវស្សាគ្រប់គ្រាន់តាមកាលកំណត់ហើយ។
-
ចេតនា នាម
គំនិតដែលនាំចិត្តឱ្យភ្នក, ឱ្យផ្ដួចគិត។ចេតនានេះជាតួចេតសិកដែលដឹកនាំចិត្តឱ្យចេះគិត។
-
ចេតនាកម្ម នាម
អំពើដែលសម្រេចដោយចេតនាឬដែលកើតឡើងដោយចេតនា។
-
ចេតនារម្មណ៍ នាម
អារម្មណ៍របស់ចេតនា, ធម្មជាតិជាទីរីករាយនៃចិត្ត។
-
ចេតនារូបារម្មណ៍ នាម
( អ . សិ .) ឃ្លាប្រយោគនៅក្នុងអត្ថបទពាក្យកាព្យពាក្យកម្រងកែវពាក្យរាយធ្វើឱ្យអ្នកអានមានចិត្តរំភើបជឿស្លុងទៅដោយមនោសញ្ចេតនាទុក្ខព្រួយសប្បាយកំហឹងភ័យខ្លាចត្រេកត្រអាលសង្ឃឹមអស់សង្ឃឹមស្រឡាញ់ស្អប់ឬការទទួលយកជំនឿណាមួយដោយពុំចាំបាច់ពិចារណាវែងឆ្ងាយឡើយ
-
ចេតបុត្រ នាម
ឈ្មោះព្រានព្រៃម្នាក់មានក្នុងរឿងវេស្សន្តរជាតក
-
ចេតសិក នាម
សភាវៈដែលប្រកបផ្សំនឹងចិត្តកើតរលត់ព្រមជាមួយនឹងចិត្ត ( ពាក្យនេះមានក្នុងព្រះអភិធម្មនៅមានសេចក្ដីជ្រាលជ្រៅទៅទៀត )។
-
ចេតិយ នាម
ទីដែលគេគោរពបូជាគឺទីណាមួយទោះមានដើមឈើធំជាប្រធានជាទីសម្គាល់ក្ដី, មានថ្មធំៗជាទីចំណាំក្ដី។ល។ដែលអ្នកផងគេសន្មតគេជឿថាជាទីស័ក្ដិសិទ្ធិគេតែងធ្វើសក្ការបូជាគោរពក៏ហៅចេតិយទាំងអស់; តែក្នុងប្រទេសយើងសព្វថ្ងៃនេះចំពោះតែគារវវត្ថុដែលគេកដោយឥដ្ឋជាដើមសម្រាប់តម្កល់សារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាដើមនោះទើបហៅថាចេតិយ ( ខ្មែរហៅចៃដីក៏មាន, ហៅក្លាយជាចាយដីក៏មាន ); គួរសរសេរចេតិយឬចៃដី។
-
ចេតោនិយម នាម
ជំនឿអំពីអត្ថិភាពនៃរូបកាយនិងព្រលឹង។
-
ចេត្រ នាម
ឈ្មោះខែទី៥តាមចន្ទគតិមាន២៩ថ្ងៃ
-
ចេបៗ ឧទានសព្ទ
សូរសម្រែកសត្វចាបយំជាដើម។
-
ចេរ កិរិយាសព្ទគុណនាម
( ព . បុ .) ដឹង, ជ្រាប, យល់
-
ចេរចា កិរិយាសព្ទ
និយាយរួសរាយកាន់គ្នា ( ម . ប្រ ., ច្រើនប្រើថាចរចា )។
-
ចេរវិល កិរិយាសព្ទ
ត្រឡប់មកវិញ, ត្រឡប់មកកើត ( ប្រជុំជាតក )
-
ចេរវិលវឹង កិរិយាសព្ទ
( ម . ព . ចេរវិល )។
-
ចេលកជន នាម
ជនអ្នកនៅបម្រើគេ, បាវព្រាវ ( ព . កា .)។
-
ចេស នាម
សូត្រឬអំបោះខ្មាញ់តូចឆ្មារសម្រាប់ប្រើការដេរ។
-
ចេស្ដា នាម
ការសម្ដែងឫកពាឱ្យឃើញតេជះអំណាច, ការប្រើអំណាច, បញ្ចេញតេជះ។
-
ចេះ កិរិយាសព្ទ
ដឹងជាក់, យល់ជាក់
-
ចេះដប់ពុំស្មើនឹងប្រសប់មួយ
( ព . ទ . បុ .) សេចក្ដីថាអ្នកចេះតាមរបៀបការរៀនទោះបីមានច្រើននាក់បើមិនទាន់ថ្នឹកព្រោះមិនទាន់ដែលធ្លាប់កាន់ការនៅឡើយទេក៏ពុំស្មើនឹងអ្នកដែលប្រសប់ឬដែលថ្នឹកម្នាក់។
-
ចេះតែ កិរិយាសព្ទ
ច្រើនតែ, តែងតែ
-
ចេះរបេះក្បាច់ កិរិយាសព្ទ
( ព . ទ . បុ .) មានចំណេះតែមារយាទមិនល្អឬប្រហែលធ្វេសមិនប្រយ័ត្នធ្វើឱ្យភ្លាត់ខូចការខូចប្រយោជន៍។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។