ចេតិយ
នាម
អត្ថន័យ
-
1
នាម
ទីដែលគេគោរពបូជាគឺទីណាមួយទោះមានដើមឈើធំជាប្រធានជាទីសម្គាល់ក្ដី, មានថ្មធំៗជាទីចំណាំក្ដី។ល។ដែលអ្នកផងគេសន្មតគេជឿថាជាទីស័ក្ដិសិទ្ធិគេតែងធ្វើសក្ការបូជាគោរពក៏ហៅចេតិយទាំងអស់; តែក្នុងប្រទេសយើងសព្វថ្ងៃនេះចំពោះតែគារវវត្ថុដែលគេកដោយឥដ្ឋជាដើមសម្រាប់តម្កល់សារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាដើមនោះទើបហៅថាចេតិយ ( ខ្មែរហៅចៃដីក៏មាន, ហៅក្លាយជាចាយដីក៏មាន ); គួរសរសេរចេតិយឬចៃដី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)