វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 2 / 38
-
ចក្របាលរងទោ នាម
ឋានន្តរពលទាហានជើងទឹកខ្ពស់ជាងនាវិកឯកទាបជាងចក្របាលរងឯក។
-
ចក្របាលរងឯក នាម
ឋានន្តរពលទាហានជើងទឹកខ្ពស់ជាងនាវិកទោទាបជាងចក្របាលត្រី។
-
ចក្របាលឯក នាម
ឋានន្តរសក្ដិនាយទាហានរងជើងទឹកខ្ពស់បំផុតថ្នាក់ចក្របាល។
-
ចក្រពង្ស នាម
វង្សនៃស្ដេចចក្រពត្តិ, វង្សនៃក្សត្រអ្នកគ្រប់គ្រងអាណាចក្រ ( គោរម្យព្រះបរមនាមនៃព្រះមហាក្សត្រទ្រង់រាជ្យក្នុងកម្ពុជរដ្ឋ )។
-
ចក្រពត្តិ នាម
បរមក្សត្រដែលមានបុណ្យអំណាចដ៏ពន្លឹកមានចក្រកើតសម្រាប់បុណ្យ, អាចត្រាស់ប្រើចក្រនោះឱ្យប្រព្រឹត្តទៅគ្រប់ទីតំបន់បានតាមត្រូវការឥតមានទើសទាក់, ទ្រង់មានឥទ្ធានុភាពច្រើនជាអនេក, ជាម្ចាស់លើទ្វីបក្នុងពិភពលោក, ទ្រង់ប្រព្រឹត្តសុចរិតធម៌និងទសពិធរាជធម៌ខ្ជាប់ខ្ជួនមិនមានល្អៀងហើយអាចប្រដៅពួកមនុស្សឱ្យប្រព្រឹត្តល្អផង
-
ចក្រពត្តិនិយម នាម
សេចក្ដីកំណត់, ការទៀងទាត់, ធម្មតារបស់ស្ដេចចក្រពត្តិ។សម័យសព្វថ្ងៃគេប្រើពាក្យនេះសំដៅយកពួកមហាអំណាចខ្លាំងពូកែដែលវាតពង្រីកអាណាចក្ររបស់ខ្លួនទៅលើប្រទេសដទៃ។
-
ចក្រពត្រាធិរាជ នាម
( ម . ព . ចក្រពត្តិនិងអធិរាជ )។
-
ចក្រភព នាម
ប្រទេសឬរដ្ឋច្រើនដែលបញ្ចូលគ្នាហើយគ្រប់គ្រងដោយអធិរាជឬរដ្ឋាភិបាលមួយដែលរចនាសម្ព័ន្ធគ្រប់គ្រងនយោបាយត្រូវបានបង្កើតឡើងនិងគ្រប់គ្រងតាមមធ្យោបាយពីរយ៉ាង : ១. ចក្រភពតាមគោលការណ៍ទឹកដីផ្អែកលើការឈ្លានពាននិងត្រួតត្រាទឹកដីដោយប្រើកម្លាំងយោធា។២ . ចក្រភពបែបអនុត្តរភាពនិយមតាមការបង្ខិតបង្ខំដែលត្រួតត្រាមិនផ្ទាល់តាមរយៈអំណាច
-
ចក្ររាសី នាម
ខេត្តជុំវិញនៃផ្កាយអាទិត្យដែលជាផ្លូវនៃផ្កាយព្រះគ្រោះ ( តាមហោរាសាស្ត្រ )។
-
ចក្ររ័ត្ន នាម
( ម . ព . ចក្ករ័តន៍ )។
-
ចក្រលេខា នាម
( ម . ព . ចក្កលេខា )។
-
ចក្រវាត នាម
ខ្យល់មានមណ្ឌលមូលដូចជាកង់ ( ព្យុះចាប់ដក, ព្យុះសង្ឃរា, ខ្យល់កំបុតត្បូងធំ )។ខ្យល់ដែលបណ្ដាលពីក្នុងរូបកាយឱ្យឃើញដូចជាកង់វិលមកគ្រប ( ខ្យល់ឆ្កួតជ្រូក, ខ្យល់ប្រឆ្ងិត )។
-
ចក្រវាល នាម
លោកធាតុគឺភ្នំជាកំពែងព័ទ្ធជុំវិញនៃពិភពលោកទាំងមូល។
-
ចក្រាយុធ នាម
អ្នកមានចក្រជាអាវុធ ( វិស្ណុ )។
-
ចក្រាវុធ នាម
( ម . ព . ចក្រាយុធ )។
-
ចក្រី នាម
អ្នកមានចក្រ, អ្នកទ្រទ្រង់ចក្រ, ( វិស្ណុ, ស្ដេចចក្រពត្តិ, ព្រះមហាក្សត្រ ); អ្នកជិះលើរថ ...។
-
ចក្សុ នាម
ភ្នែក។
-
ចង កិរិយាសព្ទ
កួចភ្ជាប់គ្នា, ព័ន្ធព័ទ្ធមុខគ្នា, ធ្វើឱ្យជាចំណង
-
ចងក កិរិយាសព្ទ
ព្យួរកដោយខ្សែ ( វិធីធ្វើឃាតឬអត្តឃាត )
-
ចងកម្មចងពៀរ កិរិយាសព្ទ
( សំនួន .) មានចិត្តក្រោធព្យាបាទរករឿងរកហេតុមិនឈប់
-
ចងការ កិរិយាសព្ទ
ខ្ចីប្រាក់គេឬឱ្យប្រាក់គេខ្ចីដោយមានខសន្យាថាត្រូវឱ្យប្រាក់ការទៅគេតាមកម្រិត
-
ចងកំហឹង កិរិយាសព្ទ
កួចកាន់ផ្ងំកំហឹងទុកមិនស្រាយមិនរំលត់។
-
ចងក្រង កិរិយាសព្ទ
ប្រមូលផ្ដុំរៀបរៀង
-
ចងក្រៀក កិរិយាសព្ទ
ចងដោយក្រៀកឱ្យមាំ។
-
ចងក្រោធ កិរិយាសព្ទ
( ម . ព . ចងកំហឹង )។
-
ចងគំនុំ កិរិយាសព្ទ
ចងចិត្តគុំបម្រុងនឹងព្យាបាទ។
-
ចងចាំ កិរិយាសព្ទ
កួចចិត្តមិនភ្លេចចាំជានិច្ចចាំមិនភ្លេចរក្សាទុកក្នុងចិត្ត; រក្សាទុកព័ត៌មាន
-
ចងចិញ្ចើម កិរិយាសព្ទ
ជ្រួញចិញ្ចើមចូលជិតគ្នា
-
ចងចិត្ត កិរិយាសព្ទ
តាំងចិត្តកួចកាន់មិនលែង។
-
ចងជើង កិរិយាសព្ទ
ទាក់ចិត្ត, ធ្វើសកម្មភាពអ្វីមួយដើម្បីលួងចិត្តកុំឱ្យគេចាកចេញពីខ្លួន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។