ចក្រពត្តិ
នាម
អត្ថន័យ
-
1
នាម
បរមក្សត្រដែលមានបុណ្យអំណាចដ៏ពន្លឹកមានចក្រកើតសម្រាប់បុណ្យ, អាចត្រាស់ប្រើចក្រនោះឱ្យប្រព្រឹត្តទៅគ្រប់ទីតំបន់បានតាមត្រូវការឥតមានទើសទាក់, ទ្រង់មានឥទ្ធានុភាពច្រើនជាអនេក, ជាម្ចាស់លើទ្វីបក្នុងពិភពលោក, ទ្រង់ប្រព្រឹត្តសុចរិតធម៌និងទសពិធរាជធម៌ខ្ជាប់ខ្ជួនមិនមានល្អៀងហើយអាចប្រដៅពួកមនុស្សឱ្យប្រព្រឹត្តល្អផង
ឧទាហរណ៍ ស្ដេចចក្រពត្តិ។ (យូរៗណាស់ទើបមានម្ដងៗ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)