វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 2 / 19
-
ខមាទោស នាម
ការសុំឱ្យអត់ទោស, ពាក្យសុំឱ្យអត់ទោសឬលើកទោសចោល
-
ខរ នាម
ឈ្មោះយក្សមួយក្នុងរឿងរាមកេរ្តិ៍។
-
ខរាពាធ នាម
រោគដែលកើតឡើងមានអាការៈរបឹងរឹងរូសបណ្ដាលឱ្យឈឺចាប់ធ្ងន់ដាបចុះជាលំដាប់។
-
ខលុបច្ឆាភត្តិកង្គ នាម
ឈ្មោះធុតង្គទី៧ក្នុងពួកធុតង្គទាំង១៣។ភិក្ខុអ្នកកាន់ធុតង្គនេះកាលបើខ្លួនឆាន់ជិតនឹងលែងឬឆាន់រួចហើយភ្លាមៗនោះកាលបើមានគេយកចង្ហាន់មកប្រគេនទៀតបានឃាត់គេថាខ្លួនលែងឆាន់ទៀតហើយក៏ត្រូវតែលែងឆាន់ក្នុងពេលបន្ទាប់នោះទៀតដោយដាច់ខាត ( ដូចជាសត្វមៀមដែលក្នុងយប់ណាបើវាចាប់ចំណីអ្វីបានហើយចំណីនោះធ្លាក់ជ្រុះពីចំពុះវាទៅវាលែងចាប់ចំណីស៊ីតទៅទៀតពេញមួយយប់នោះ )។ ( ព . វិ .) ក្នុងកាលពីដើម, មានអ្នកខ្លះហៅធុតង្គទី៧នេះថាប្រឡុបបច្ឆាប្រើវិធីប្រឡាក់បាយលាយជាមួយនឹងបង្អែមចម្អាបច្របល់គ្នាឆាន់ហៅថាកាន់ធុតង្គប្រឡុបបច្ឆាឬឆាន់ប្រឡុបបច្ឆាក្លាយទៅជាតិត្ថិយវត្តគឺវត្តប្រតិបត្តិរបស់និគ្រន្ថពួកខ្លះក្នុងប្រទេសឥណ្ឌាដែលព្រះសម្ពុទ្ធទ្រង់ហាម, បើភិក្ខុណាកាន់វត្តប្រតិបត្តិបែបតិត្ថិយវត្តដូច្នោះភិក្ខុនោះត្រូវអាបត្តិទុក្កដ។
-
ខសន្យា នាម
សេចក្ដីប្ដេជ្ញាឬការនិយាយកំណត់ដាក់លក្ខខណ្ឌច្បាស់លាស់
-
ខាក កិរិយាសព្ទ
ប្រឹងខ្ជាក់អ្វីៗដែលនៅបំពង់កឱ្យរបូតចេញ
-
ខាង នាម
ប៉ែក, ចំណែក; ប្រប, ជិត
-
ខាត កិរិយាសព្ទគុណកិរិយា
ថយពីចំនួនដើម, មិនពេញ, មិនចំណេញ
-
ខាតដើម កិរិយាសព្ទ
( ម . ព . ខាត )។
-
ខាតទុន កិរិយាសព្ទ
( ម . ព . ខាត )។
-
ខាតបង់ កិរិយាសព្ទ
ខូចខាតបាត់បង់
-
ខាត់ កិរិយាសព្ទនាម
ដុសរំលីងឱ្យស្អាតដោយគ្រឿងខាត់
-
ខាត់ណា នាម
បន្លែប្រភេទស្ពៃមានធាងនិងស្លឹកពណ៌បៃតងក្រមៅរសហាងតិចៗ
-
ខាត់ណាក្ដោប នាម
( ម . ព . ស្ពៃក្ដោប )។
-
ខាត់ណាផ្កា នាម
ខាត់ណាមួយប្រភេទមានផ្កាធំៗដែលគេយកមកប្រើជាបន្លែ។
-
ខាទនីយាហារ នាម
អាហារសម្រាប់ទំពា ( ពួកបង្អែមឬចំណី )
-
ខាន កិរិយាសព្ទ
បង់បំណងឬខុសបំណងគឺគិតនឹងធ្វើអ្វីៗឬគិតនឹងទៅណាហើយប្រែជាឈប់មិនធ្វើ, មិនទៅវិញ
-
ខានស្អែក គុណកិរិយានាម
មួយថ្ងៃកន្លងពីថ្ងៃស្អែកគឺថ្ងៃជាតំណបន្ទាប់ពីស្អែក
-
ខានស្អែកមួយ គុណកិរិយានាម
មួយថ្ងៃតបន្ទាប់ពីខានស្អែកទៅ។
-
ខានស្អែកមួយនាយ គុណកិរិយានាម
មួយថ្ងៃតបន្ទាប់ពីថ្ងៃខានស្អែកមួយទៅ
-
ខាន់ នាម
( ម . ព . ខ័ឌ្គ )។
-
ខាន់ខៅ នាម
កំណល់, រង្វាន់សម្រាប់ជូនពេទ្យរក្សារោគឬគ្រូបង្ហាញ, គ្រូបង្រៀនសិល្បសាស្ត្រផ្សេងៗ
-
ខាន់ជីប នាម
រំយោលគ្រឿងសេះចុងសំយុងក្រោមចង្កា
-
ខាន់បៀត នាម
ឈ្មោះរោគម្យ៉ាងកើតបៀតបំពង់កធ្វើឱ្យលំបាកលេបបាយលេបទឹក
-
ខាន់លឿង នាម
ឈ្មោះរោគដែលបណ្ដាលឱ្យសាច់មានសម្បុរលឿង
-
ខាន់ស្លា នាម
ប្រាក់ជំនូនដែលមេបាខាងប្រុសជូនទៅមេបាខាងស្រីក្នុងវេលាដែលធ្វើអាវាហវិវាហមង្គល : ក្នុងច្បាប់ទសភរិយាលោកកំណត់តែ៨ដេញគឺប្រមាណ១២រៀលតែបើនឹងដាក់ច្រើនជាងចំនួននោះក៏បាន : ច្បាប់រដ្ឋប្បវេណីថាបញ្ជាប់ចិត្ត
-
ខាន់ស្លាក់ នាម
ឈ្មោះរោគម្យ៉ាងកើតកណ្ដាលកធ្វើឱ្យលេបបាយលេបទឹកពុំរួច
-
ខាប កិរិយាសព្ទ
ហៅឬអន្ទងព្រលឹងឬប្រែវិញ្ញាណអ្នកដទៃដោយមន្តគាថា។
-
ខាបខា នាម
ឈ្មោះប្រទាលមួយប្រភេទមានដើមមូលៗឈរត្រង់ៗដើមខ្លីៗល្មមមានជ័រស, ខ្លះមានស្លឹកសពពាលៗ, កាច់ដាំងាយរស់, គេច្រើនកាច់ដាំធ្វើជារបងទាបៗក្នុងសួនច្បារឬដាំក្នុងផើងប្រើជាគ្រឿងតាំងក៏បាន
-
ខាប់ គុណនាមនាម
ឈ្មោះពាងមួយប្រភេទមាត់និងបាតមានទំហំស្មើគ្នាមានគ្រប
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។