រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ខលុបច្ឆាភត្តិកង្គ

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​ធុតង្គ​ទី​៧​ក្នុង​ពួក​ធុតង្គ​ទាំង​១៣។​ភិក្ខុ​អ្នក​កាន់​ធុតង្គ​នេះ​កាល​បើ​ខ្លួន​ឆាន់​ជិត​នឹង​លែង​ឬឆាន់​រួច​ហើយ​ភ្លាម​ៗ​នោះ​កាល​បើ​មាន​គេ​យក​ចង្ហាន់​មក​ប្រគេន​ទៀត​បាន​ឃាត់​គេ​ថា​ខ្លួន​លែង​ឆាន់​ទៀត​ហើយ​ក៏​ត្រូវតែ​លែង​ឆាន់​ក្នុង​ពេល​បន្ទាប់​នោះ​ទៀត​ដោយ​ដាច់ខាត ( ដូច​ជា​សត្វ​មៀម​ដែល​ក្នុង​យប់​ណា​បើ​វា​ចាប់​ចំណី​អ្វី​បាន​ហើយ​ចំណី​នោះ​ធ្លាក់​ជ្រុះ​ពី​ចំពុះ​វា​ទៅ​វា​លែង​ចាប់​ចំណី​ស៊ីត​ទៅ​ទៀត​ពេញ​មួយ​យប់​នោះ )។ ( ព . វិ .) ក្នុង​កាល​ពី​ដើម, មាន​អ្នក​ខ្លះ​ហៅ​ធុតង្គ​ទី​៧​នេះ​ថា​ប្រឡុប​បច្ឆា​ប្រើ​វិធី​ប្រឡាក់​បាយ​លាយ​ជាមួយ​នឹង​បង្អែម​ចម្អាប​ច្របល់​គ្នា​ឆាន់​ហៅ​ថា​កាន់​ធុតង្គ​ប្រឡុប​បច្ឆា​ឬ​ឆាន់​ប្រឡុប​បច្ឆា​ក្លាយ​ទៅ​ជា​តិត្ថិយ​វត្ត​គឺ​វត្ត​ប្រតិបត្តិ​របស់​និគ្រន្ថ​ពួក​ខ្លះ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​ហាម, បើ​ភិក្ខុ​ណា​កាន់​វត្ត​ប្រតិបត្តិ​បែប​តិត្ថិយ​វត្ត​ដូច្នោះ​ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​ទុក្កដ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម