វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 16 / 19
-
ខ្វិន គុណនាម
ពិការជើងជាប់ជានិច្ចដើរមិនរួច។
-
ខ្វិល គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យវិល, ដើរឱ្យប្លែកឡើង
-
ខ្វើក កិរិយាសព្ទគុណនាម
កម្រើកតិចៗ
-
ខ្វើយៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យស្រែក, ហៅឱ្យប្លែកឡើង
-
ខ្វៀក កិរិយាសព្ទ
សរសេរប្រញាប់
-
ខ្វៀន គុណកិរិយាគុណនាម
វៀនជាប់ជាវង់
-
ខ្វៀប ឧទានសព្ទ
សូរឮដោយវាយវាត់នឹងរំពាត់ឆ្មារ
-
ខ្វៀល កិរិយាសព្ទ
ចិតឆ្កៀលជុំវិញយកសាច់ខាងក្រៅឬសាច់ខាងក្នុងនៃវត្ថុអ្វីមួយចិតយកសាច់ចេញសម្រួលឱ្យផតតាមតម្រូវការ
-
ខ្វេរ គុណនាម
ដែលកោងខុបដូចកង្វេរ។
-
ខ្វេសខ្វាស គុណនាមគុណកិរិយា
ដែលធ្វើចលនាទៅបានដោយលំបាក
-
ខ្វេះ កិរិយាសព្ទ
លូកកេះដោយម្រាមដៃ, កាយដោយចង្អុលដៃឬដោយខ្នាយឱ្យមុត, ឱ្យដាច់, ឱ្យធ្លុះ។
-
ខ្វែ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រែ
-
ខ្វែក នាម
ឈ្មោះសត្វស្លាបមួយប្រភេទមានសម្បុរប្រផេះកវែងបរិភោគត្រីអាហារចេញរកស៊ីតែវេលាយប់វេលាថ្ងៃដេក។
-
ខ្វែកត្រោក នាម
ឈ្មោះសត្វបក្សីព្រៃមួយប្រភេទមានរូបរាងដូចខ្វែកតែតូចជាង, មានប្រក្រតីរកស៊ីតាមជើងត្រោក។
-
ខ្វែង កិរិយាសព្ទនាម
ឈើដែលគងភ្ជាប់គ្នាមួយទទឹងមួយបណ្ដោយ
-
ខ្វែងដៃខ្វែងជើង គុណកិរិយា
( សំនួន .) ដែលរចល់ដែលខំប្រឹងរៀងខ្លួនគ្មានទំនេរ
-
ខ្វែងយោបល់ កិរិយាសព្ទគុណនាម
មានគំនិតឬយោបល់មិនត្រូវគ្នា, ដែលមានគំនិតយោបល់មិនស្របគ្នា
-
ខ្វែត នាម
ឈ្មោះឈើមួយប្រភេទស្រដៀងគ្នានឹងទន្លាតែមានឫសដូចជ្រៃក្រឹម; ស្រុកខ្លះហៅកំប៉ែត។
-
ខ្វែវ នាម
ប្រដាប់សម្រាប់កាប់ស្មៅមានដងវែងដូចផ្គាក់។
-
ខ្វែវបក នាម
ខ្វែវសម្រាប់កាប់បកស្មៅ។
-
ខ្វែះ គុណកិរិយាឧទានសព្ទ
អំពីដំណើររបូតឮសូរបន្តិចផង
-
ខ្វៃ កិរិយាសព្ទគុណនាម
ចម្អិនដោយកម្ដៅក្នុងឡដែលមានលាបគ្រឿងផ្សំតាមរបៀបចិន, ដែលទាក់ទងនឹងរបៀបចម្អិនបែបនេះ
-
ខ្វោក ឧទានសព្ទ
សូរឮដោយហែកសំពត់ជាដើម
-
ខ្វោកខ្វាក ឧទានសព្ទ
សូរឮដោយនិយាយខ្លាំងឥតសំច័យឬសូរដោយហែកសំពត់ហែកស្លឹកផ្សេងៗ។
-
ខ្វោះ គុណកិរិយាឧទានសព្ទ
សូរឮដោយរបើកឬបើកឆ្នុកគ្របជាដើម។
-
ខ្វះ កិរិយាសព្ទគុណនាម
ដែលមិនគ្រប់តាមខ្នាតកម្រិត
-
ខ្វះខាត កិរិយាសព្ទ
មិនគ្រប់គ្រាន់មិនពេញលេញខ្សត់គ្មាន។
-
ខ្វះចន្លោះ កិរិយាសព្ទគុណនាម
ដែលមិនគ្រប់ជ្រុងជ្រោយមិនពេញលេញ។
-
ខ្វះឈាម នាម
ឈ្មោះជំងឺដែលបណ្ដាលឱ្យសម្ពាធឈាមទាប
-
ខ្សត គុណនាម
ដែលពាក្យសម្រាប់ចម្រើនពាក្យធូរឱ្យវិសេសឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។