ខ្វែង
កិរិយាសព្ទនាម
អត្ថន័យ (5)
-
1
នាម
ឈើដែលគងភ្ជាប់គ្នាមួយទទឹងមួយបណ្ដោយ
ឧទាហរណ៍ ឈើខ្វែងផ្ទះ។
-
2
នាម
រានសម្រាប់ទ្រចង្អេរនាង។
-
3
កិរិយាសព្ទ
គង, កាត់ទទឹងបណ្ដោយលើគ្នា
ឧទាហរណ៍ ខ្វែងជាជើងក្អែក, ខ្វែងជាក្រឡាចត្រង្គ។
-
4
កិរិយាសព្ទ
ផ្ទុយគ្នា, មិនស្របគ្នា
ឧទាហរណ៍ ខ្វែងយោបល់គ្នា។
-
5
នាម
បឹងតូច, អូរ, ឬខ្ពបដែលនៅទទឹងបឹងណាមួយទៀត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)