វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 57 / 76
-
ក្និកក្នក់ គុណនាម
ដែលមានមាយាង៉ិកង៉ក់, ច្រើនក្និច។ ( និយាយថាក្នក់ក្និកក៏បាន )
-
ក្និច កិរិយាសព្ទ
សំដែងអាការមាយាកកិចកកុចភ្លាមៗគឺឥតបើខឹងក៏ធ្វើជាខឹង។
-
ក្នុង ធ.
កំលុង, រវាងមានល័ក្ខខ័ណ្ឌ, ក្នុងថ្ងៃនេះ, ក្នុងឆ្នាំនេះ, ក្នុងស្រុក, ក្នុងភូមិ, ក្នុងផ្ទះ។ល។
-
ក្នុងសន្និបាត
ក្នុងទីប្រជុំ។
-
ក្បក នាម
ឈ្មោះត្រីស្រកាមួយប្រភេទរូបសំប៉ែត
-
ក្បង់ កិរិយាសព្ទ
ចាប់យកដោយដៃទាំងពីរផ្ដុំផ្ងារ
-
ក្បត់ កិរិយាសព្ទ
ធ្វើការដោយឧបាយដោយកលកំបាំងក្នុងបំណងឱ្យបាត់បង់ខ្លួនអ្នកដទៃ, ឬអ្នកដែលត្រូវជួយត្រូវទំនុកបម្រុង, ពុំនោះធ្វើបំផ្លាញមនុស្សដែលជាមិត្រ។
-
ក្បត់ជាតិ កិរិយាសព្ទ
ធ្វើសកម្មភាពឬទង្វើដែលបង្កគ្រោះថ្នាក់ដល់ជាតិ
-
ក្បត់ផែនដី កិរិយាសព្ទ
ដណ្ដើមយករាជសម្បត្តិឬចូលសមគំនិតនឹងអ្នកបរទេសនាំគេចូលមកលុកលុយសង្កត់សង្កិនដែន, ប្រទេសរបស់ខ្លួន។
-
ក្បាក់ នាម
របស់មានរូបភាពប្រហែលនឹងថាសតែតូចមានជើងឬឥតជើងច្រើនធ្វើដោយឈើឬស្មាច់ហើយខ្មុកម្រ័ក្សណ៍។
-
ក្បាច់ នាម
ប្រដាប់សម្រាប់កែនលេខមានស្នូក៤ជ្រុងទ្រវែងមានគ្រាប់ខ័ណ្ឌជា២សង្កាត់, សង្កាត់ខាងលើ១ខ្ទង់២គ្រាប់ក្នុង១គ្រាប់ទុកជា៥. សង្កាត់ខាងក្រោម១ខ្ទង់៥គ្រាប់ជាគ្រាប់រាយ។ជួនកាលគេហៅថាក្បាច់ចិន។
-
ក្បាច់រចនាបទុម នាម
( ម . ព . ក្បាច់រចនាប័ទ្ម )។
-
ក្បាច់រចនាប័ទ្ម នាម
ក្បាច់ត្របកឈូកផ្ងារឬឈូកផ្កាប់ឬក៏ទាំងផ្ងារទាំងផ្កាប់
-
ក្បាច់ហួន នាម
ឈ្មោះក្បាច់មេមួយប្រភេទក្នុងទម្រង់ល្ខោនបាសាក់ដែលប្រើកាយវិការហក់លោតរហ័សស្វាហាប់ទៅតាមចង្វាក់ភ្លេងនិងទៅតាមបច្ចេកទេសក្បាច់ដោយឡែកៗមានក្បាច់ហួនដៃក្បាច់ហួនផ្លិតក្បាច់ហួនដំបងក្បាច់ហួនដាវក្បាច់ហួនលំពែងក្បាច់ហួនធ្នូក្បាច់ហួនកាំបិតខ្លីក្បាច់ហួនយក្សក្បាច់ហួននាគក្បាច់ហួនសេះក្បាច់ហួនគ្រុឌក្បាច់ហួនរាជសីហ៍
-
ក្បាន នាម
ប្រដាប់សម្រាប់ទ្រចានមានសណ្ឋានដូចក្បាក់តែរាក់កំផែលឥតកំពែងគ្មានឡើងកណ្ដាប់មាត់ដូចក្បាក់ទេ; សព្វថ្ងៃគេប្រើជាបរិវារសព្ទជាពាក្យសម្រាប់និយាយផ្សំនឹងពាក្យចាន
-
ក្បាប នាម
ទ្រនុងកំពូលត្នោត
-
ក្បាយ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្បោះ
-
ក្បាល នាម
អវយវៈប៉ែកខាងលើឬខាងមុខបង្អស់នៃរូបកាយមនុស្ស, សត្វឬវត្ថុ
-
ក្បាលក្រពើ នាម
ប្រជុំចុងទូករទេះសម្រាប់ទ្រនឹម
-
ក្បាលខាប នាម
ក្បាច់ចម្លាក់បុរាណមួយប្រភេទមានសណ្ឋានជាក្បាលសត្វស្រដៀងគ្នានឹងក្បាលគ្រុឌក្បាលរាហូជាដើមខាំពាំឬខ្ជាក់នូវចង្វាយក្បាច់ងៗជានិមិត្តរូបនៃភាពអមតៈនិងភាពរុងរឿង។
-
ក្បាលខិល គុណនាម
( សំនួន .) ដែលរប៉ិលរប៉ូចលូកលនាយអាយនិយាយលេងសើចកំប្លុកកំប្លែងឱ្យគេបានសើចសប្បាយ
-
ក្បាលខូច គុណនាម
( សំនួន .) ដែលមានល្បិចកិច្ចកល, ដែលមានគំនិតមិនល្អ, ដែលចេះតែខូចខិល
-
ក្បាលជង្គង់ នាម
ប៉ែកកណ្ដាលនៃជើងនៅត្រង់សន្លាក់ដែលភ្ជាប់ឆ្អឹងភ្លៅទៅឆ្អឹងកំភួនជើងអាចឱ្យកំភួនជើងបត់ទៅក្រោយបាន
-
ក្បាលជីមឿង នាម
( ម . ព . ក្បាលមឿង )។
-
ក្បាលដី នាម
ប្រវែងទទឹងខាងមុខដីមួយកន្លែង
-
ក្បាលដំណេក នាម
កន្លែងដែលដាក់ក្បាលពេលដេក
-
ក្បាលទី នាម
ទីដែលស្ថិតនៅឬតាំងនៅដើមគេឬដំបូងគេ។
-
ក្បាលទឹក នាម
ផ្នែកនៃសំបុករបស់ឃ្មុំឬសត្វអំបូរឃ្មុំដែលស្ថិតនៅផ្នែកខាងលើផ្លិតជាប់នឹងបង្គងសម្រាប់ផ្ទុកទឹកផ្អែមរបស់វា
-
ក្បាលបូស នាម
ដុំសរសៃៗពណ៌សនៅក្នុងបូសដែលកើតឡើងដោយសារការប្រមូលផ្ដុំនៃជាលិកាស្បែកងាប់។
-
ក្បាលព្រលប់ នាម
ដើមព្រលប់គឺវេលាដែលទើបយប់រពឹលៗ ( ព្រលប់តូច )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។