ក្បាច់
អត្ថន័យ (3)
-
1
នាម
ប្រដាប់សម្រាប់កែនលេខមានស្នូក៤ជ្រុងទ្រវែងមានគ្រាប់ខ័ណ្ឌជា២សង្កាត់, សង្កាត់ខាងលើ១ខ្ទង់២គ្រាប់ក្នុង១គ្រាប់ទុកជា៥. សង្កាត់ខាងក្រោម១ខ្ទង់៥គ្រាប់ជាគ្រាប់រាយ។ជួនកាលគេហៅថាក្បាច់ចិន។
-
2
នាម
ការរចនាវិចិត្រផ្សេងៗ, បុរាណសរសេរ “ ក្បេច ”
ឧទាហរណ៍ ប្រាសាទនគរវត្តមានក្បាច់ដ៏វិចិត្រ។
-
3
នាម
ចំនួនដែលថែមលើសពី១០, និយាយចំពោះផ្លែឈើផ្សេងៗមានផ្លែស្វាយនិងក្រូចពោធិ៍សាត់ជាដើមដែលត្រូវទិញឬលក់គឺគេគិតតម្លៃតែត្រឹម១០តែគេថែម២ទៀតត្រូវជា១២ផ្លែ, ចំនួន២ដែលគេថែមនេះហៅថាក្បាច់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)