វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 47 / 76
-
កៅស៊ូភ្លៀង នាម
សម្ភារៈធ្វើអំពីកៅស៊ូប្រើសម្រាប់ការពារជម្រាបទឹកឬទឹកភ្លៀង
-
កៅស៊ូលុប នាម
( ម . ព . ជ័រលុប )។
-
កៅស៊ូសំយោគ នាម
សារធាតុម្យ៉ាងធ្វើពីកាកសំណល់ប្រេងកាតដោយលាយជាមួយសារធាតុផ្សេងៗដើម្បីផលិតជាសម្ភារៈប្រើប្រាស់។
-
កៅហាយ នាម
ឈ្មោះសាស្ត្រាល្បែងមួយច្បាប់
-
កៅឡាក់ នាម
ប្រដាប់មានភ្លៅសណ្ឋានខូងជុំវិញវិលបានធូរស្រួលសម្រាប់ស៊កខ្សែឬពួរទាញអ្វីៗយោងឡើងឬសម្រូតចុះបានដោយងាយ។
-
កៅឡាំង នាម
ប្រភេទដីឥដ្ឋសម្យ៉ាងសម្រាប់ប្រើក្នុងការផលិតកុលាលភាជន៍និងសម្រាប់ប្រើនៅក្នុងវេជ្ជសាស្ត្រ
-
កៅឡៅ នាម
ផ្ទះមានថ្នាក់ខ្ពស់សម្រាប់នៅឬសម្រាប់បរិភោគភោជនាហារ
-
កៅអី នាម
តាំងសម្រាប់អង្គុយ, សម្រាប់ដេក, គ្រឿងសង្ហារិមមួយប្រភេទមានជើងបួនមានឬគ្មានបង្អែកសម្រាប់អង្គុយ
-
កៅអូវ នាម
ឈ្មោះលេខធំ, លេខខ្ពស់ក្នុងល្បែងធួ, អាប៉ោង, ដែលដាក់ត្រូវ១សងវិញជា៣ជា៤។បើធ្វើការរកស៊ីប្រកប, ចំណេញធំក៏ហៅថាត្រូវកៅឳដែរ។
-
កៅអ៊ាក នាម
ឈ្មោះឱសថមួយប្រភេទជាបន្ទះសម្រាប់បិទបំបាត់ការឈឺចាប់ឬបិទការពារមុខរបួសជាដើម។
-
កៅឳ នាម
( ម . ព . កៅអូវ )។
-
កំចាយ នាម
ឈ្មោះភ្នំមួយក្នុងខេត្តកំពតក្នុងពួកភ្នំបូកគោ
-
កំចាយមារ នាម
ឈ្មោះស្រុកមួយក្នុងខេត្តព្រៃវែង
-
កំចោក កិរិយាសព្ទ
ធ្វើឱ្យក្ដៅក្រហាយ, កម្ចាត់កម្ចាយ។
-
កំចោករោក កិរិយាសព្ទ
កំចោកខ្លាំង។
-
កំញម នាម
កម្លោចអ្វីៗដែលឆេះភ្លើងហើយមិនទាន់សុសទៅជាផេះ ( របស់ស្ដើងរបស់ស្រាល )។
-
កំញាន នាម
ឈ្មោះឈើមួយប្រភេទមានជ័រក្រអូប; ជ័រនោះក៏ហៅថាកំញានដែរ។
-
កំញើញ កិរិយាសព្ទ
សម្ដែងកិរិយាគំរាមធ្វើអាការសម្បើមគួរឱ្យខ្លាចឱ្យសម្បើម។
-
កំញើញដាក់ កិរិយាសព្ទ
កំញើញទៅរក។
-
កំដរ កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យបានជាគ្នា
-
កំដឹង កិរិយាសព្ទ
ចំពាក់បំណុលគេ
-
កំណក នាម
វត្ថុរាវដែលកកខាប់ខន់
-
កំណកឈាម នាម
ឈាមខន់, ដុំឈាមដែលបានមកពីការកកសម្រាប់បិទសរសៃឈាមដាច់ឬរបួសនិងបញ្ឈប់លំហូរឈាម។
-
កំណកសំរាម នាម
សំរាមដែលអណ្ដែតតាមទឹកហូរនាំយកមកពូនជាគំនរកកកុញក្នុងទីមួយ។
-
កំណកអាកាស នាម
ទម្រង់ផ្សេងៗរបស់ទឹកនៅក្នុងបរិយាកាសជាលក្ខណៈរឹងឬរាវដែលធ្លាក់មកលើផ្ទៃផែនដីឬភាយចេញពីផែនដីដូចជាភ្លៀងទឹកកកសំឡីព្រិលទឹកសន្សើមអព្ទជាដើម។
-
កំណកំណើត នាម
ការកកើតឡើងដំបូង
-
កំណត់ កិរិយាសព្ទ
កត់សម្គាល់
-
កំណត់ត្រា នាម
ការកត់ត្រា, អ្វីៗដែលគេកត់ត្រាទុកជាព័ត៌មានឬឯកសារអំពីព្រឹត្តិការណ៍រឿងរ៉ាវឬបញ្ហាផ្សេងៗ
-
កំណត់ទូត នាម
លិខិតទាក់ទងផ្លូវការរវាងក្រសួងការបរទេសនិងក្រសួងការបរទេសរបស់រដ្ឋនានាឬជាលិខិតទាក់ទងរបស់ស្ថាប័ននៃរដ្ឋមួយជាមួយស្ថានទូតបរទេសនៅក្នុងប្រទេសរបស់ខ្លួនដើម្បីជាការជូនដំណឹងនិងសហប្រតិបត្តិការផ្សេងៗទៀត។
-
កំណត់និយម នាម
លទ្ធិទស្សនវិជ្ជាដែលយល់ថាព្រឹត្តិការណ៍ទាំងអស់ជាពិសេសអំពើទាំងឡាយរបស់មនុស្សមានចំណងទាក់ទងគ្នាហើយកំណត់ដោយខ្សែច្រវាក់នៃព្រឹត្តិការណ៍ដែលមានពីមុន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។