កៅឡាក់
នាម
អត្ថន័យ (2)
-
1
នាម
ប្រដាប់មានភ្លៅសណ្ឋានខូងជុំវិញវិលបានធូរស្រួលសម្រាប់ស៊កខ្សែឬពួរទាញអ្វីៗយោងឡើងឬសម្រូតចុះបានដោយងាយ។
-
2
នាម
គ្រាប់ផ្លែឈើមួយប្រភេទមានប្រភពពីបណ្ដាប្រទេសនៅអឌ្ឍគោលខាងជើងមានពណ៌ក្រហមក្រមៅប្រើជាអាហារបាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)