វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 29 / 76
-
កាយវិភាគវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីរចនាសម្ព័ន្ធនៃសរីរាង្គមនុស្សសត្វ
-
កាយវិវេក នាម
សេចក្ដីស្ងប់ស្ងាត់នៃកាយ, សេចក្ដីស្ងាត់កាយ។
-
កាយសង្ខារ នាម
ខ្យល់ដកដង្ហើមចេញចូល។
-
កាយសមុដ្ឋាន នាម
អំពើដែលកើតអំពីកាយ, វាចា, ចិត្ត។
-
កាយសម្បទា នាម
សមត្ថភាពផ្នែករាងកាយក្នុងការធ្វើសកម្មភាពភាពបរិបូណ៌ខាងរាងកាយគឺមិនមានពិការភាពណាមួយ
-
កាយសម្ផស្ស នាម
ការប៉ះពាល់នូវផោដ្ឋព្វារម្មណ៍ដោយកាយ, ការប៉ះពាល់រវាងកាយនិងផោដ្ឋព្វៈគឺការប៉ះប្រសព្វចួបគ្នារវាងកាយនិងផោដ្ឋព្វៈទើបកើតសេចក្ដីដឹងឡើង។
-
កាយសម្ព័ន្ធ នាម
កីឡាឬលំហាត់ប្រាណមួយបែបដើម្បីបង្កើននូវកម្លាំងកាយបង្ហាញសមត្ថភាពធ្វើចលនារក្សាលំនឹងនិងបត់បែនរាងកាយយ៉ាងងាយស្រួល
-
កាយសិក្សា នាម
អប់រំកាយ, មុខវិជ្ជាមួយនៅតាមសាលារៀនផ្នែកលំហាត់ប្រាណហាត់កីឡាជាដើម
-
កាយសុខ នាម
សេចក្ដីសុខកាយ។
-
កាយសុចរិត នាម
ការប្រព្រឹត្តល្អដោយកាយ។
-
កាយសោចេយ្យៈ
សេចក្ដីស្អាតនៃកាយគឺការមិនប្រព្រឹត្តធ្វើអំពើទុច្ចរិតដោយកាយ។
-
កាយឫទ្ធិ នាម
ឫទ្ធិនៃកាយ, ឫទ្ធិរបស់កាយ។
-
កាយានុបស្សនា នាម
ការពិចារណាឃើញរឿយៗនូវកាយថាជារូបមិនទៀងជាដើម។
-
កាយិកទុក្ខ នាម
សេចក្ដីលំបាកដែលប្រព្រឹត្តទៅក្នុងកាយ, ទុក្ខខាងរូបកាយ។
-
កាយិកសុខ នាម
សេចក្ដីសុខខាងរូបកាយ។
-
កាយិន្ទ្រិយ នាម
ឥន្ទ្រិយគឺស្បែក។
-
ការ កិរិយាសព្ទនាម
មូរសរសៃសូត្រ, សរសៃអំបោះជាដើមដោយខ្នារ
-
ការកនាម នាម
នាមសព្ទដែលជាឈ្មោះមនុស្សឬសត្វអ្នកទទួលសម្រេចនូវអំពើដោយខ្លួនឯងដូចជា " អ្នកធ្វើ ", " អ្នកឱ្យ " យ៉ាងនេះជាដើមហៅថាការកនាម។
-
ការកេត នាម
ឈ្មោះឈើផ្កាមួយប្រភេទ។
-
ការងារ នាម
កិច្ចដែលត្រូវធ្វើតាមមុខងាររបស់ខ្លួន
-
ការងារងាស់ នាម
ការងារដែលគាំងប្រព្រឹត្តទៅមិនស្រួល។
-
ការជួល នាម
( ច្ប .) កិច្ចព្រមព្រៀងជួលរវាងកម្មសិទ្ធិករនិងអ្នកជួលតាមលក្ខខណ្ឌដែលបានកំណត់។
-
ការដ្ឋាន នាម
កន្លែងធ្វើការងារ, ទីនៃការងារ។
-
ការដ្ឋានសំណង់ នាម
ទីកន្លែងកំពុងធ្វើការសាងសង់
-
ការណនិយម នាម
លទ្ធិសម្អាងលើការណ៍គឺថាអ្វីដែលបានកើតឡើងគឺពិតហើយគ្មានសេចក្ដីពិតជាដាច់ខាតទេ។
-
ការណ៍ នាម
ហេតុ, ដំណើរ
-
ការទូត គុណនាម
ដែលមានជំនាញឬសិល្បៈធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរ
-
ការន្ត នាម
ស្រៈជាទីបំផុតនៃអក្ខរៈ, សព្ទថា " កញ្ញា, កថា, គាថា, បញ្ញា, វាចា, សាលា " ជាអាការន្តឥត្ថីលិង្គ ( តាមដំណើរភាសាបាលី )។
-
ការបង្កើតថ្មី នាម
ការបង្កើតអ្វីមួយដែលថ្មីដែលរួមទាំងវត្ថុរូបីនិងគំនិត
-
ការបន្តពូជ នាម
ដំណើរការបង្កើតជំនាន់ក្រោយរបស់ភាវរស់នៅក្នុងប្រភេទដូចគ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។