រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ការ

កិរិយាសព្ទនាម

អត្ថន័យ (6)

  1. 1

    កិរិយាសព្ទ

    មូរ​សរសៃ​សូត្រ, សរសៃ​អំបោះ​ជាដើម​ដោយ​ខ្នារ

    ឧទាហរណ៍ ការសូត្រ, ការអំបោះ ...។

  2. 2

    កិរិយាសព្ទ

    បិទ​បាំង, រាំង​រា, ឃាត់​ខាំង, ការ​មិន​ឱ្យ​សត្រូវ​ចូល​មក, ការ​ខ្លួន

    ឧទាហរណ៍ មេមាន់ការកូន ...។

  3. 3

    កិរិយាសព្ទ

    រៀបចំ​អាវាហ​វិវាហ​មង្គល, ផ្សំ​ផ្គុំ​បុរស​និង​ស្ត្រី​ឱ្យ​បាន​គ្នា​ជា​គូ​ស្វាមី​ភរិយា

    ឧទាហរណ៍ ការកូន, ការក្មួយ, ស៊ីការ ...។

  4. 4

    នាម

    កិច្ច​ឬ​អំពើ​ដែល​ត្រូវ​ធ្វើ

    ឧទាហរណ៍ ធ្វើការ, មានការ, ការអ្វីខ្លះ?។

  5. 5

    នាម

    ពាក្យ​សម្រាប់​ប្រើ​ដាក់​ខាង​ដើម​ពាក្យ​ដែល​ជា​កិរិយា​សព្ទ​ផ្សេង​ៗ​ដើម្បី​ធ្វើ​ឱ្យ​ទៅ​ជា​នាម​ស័ព្ទ​ដូច​ជា

    ឧទាហរណ៍ សំពះ (កិ.) ការសំពះ (ន.)។

  6. 6

    នាម

    កម្រៃ​ដែល​ទទួល​បាន​ពី​ការ​ផ្តល់​ប្រាក់​ឱ្យ

    ឧទាហរណ៍ កម្ចីប្រាក់នេះមានការទាប, តុងទីននេះបានការច្រើន។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម