ចាក
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
នាម
ឈ្មោះឈើតចសារជាតិមួយប្រភេទសន្តាននឹងជ្រែតែដុះក្នុងទឹក, ស្លឹកប្រើប្រក់ផ្ទះ, ផ្លែខ្ចីប្រើបរិភោគបានដូចផ្លែត្នោតខ្ចី, ច្រើនមានសម្បូណ៌នៅក្នុងដែនកម្ពុជាក្រោម
ឧទាហរណ៍ ស្លឹកចាក, ផ្លែចាក។
-
2
កិរិយាសព្ទ
បែកគ្នា, ឃ្លាតពីគ្នា
ឧទាហរណ៍ ចាំដល់ផ្លូវបែកខាងមុខសឹមយើងចាកគ្នា; ខ្ញុំចាកអំពីភូមិកំណើតនេះទៅ២០ឆ្នាំហើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)