ចាក់ក្រឡេក
អត្ថន័យ (3)
-
1
កិរិយាសព្ទ
យកដៃទៅចាក់ឬចុចត្រង់កន្លែងដែលរសើបឱ្យភ្ញាក់, តែកាលណាភ្ញាក់តោងងាកយ៉ាងរហ័ស; បុរាណយកទំនងត្រង់នេះមកបង្កើតជាពាក្យសម្រាប់និយាយគឺសំដៅថាចាក់ទៅហើយនឹងក្រឡេកមិនខាន។
-
2
នាម
ឈ្មោះស្មៅមួយប្រភេទមានអាការៈហាក់ដូចជាចេះរសើបដែរ
ឧទាហរណ៍ ស្មៅចាក់ក្រឡេក។
-
3
នាម
ឈ្មោះឈើតូចមួយប្រភេទកាលបើមានអ្វីប៉ះពាល់ត្រូវរង្គើដើមឬមែកក៏សម្លបស្លឹកហាក់ដូចជាចេះរសើប
ឧទាហរណ៍ ដើមចាក់ក្រឡេក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)