រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ចាក់

កិរិយាសព្ទ

អត្ថន័យ (6)

  1. 1

    កិរិយាសព្ទ

    បុះ​ដោយ​គ្រឿង​ប្រហារ​មាន​មុខ​ស្រួច​។​យក​អ្វី​ៗ​ក្រៅ​អំពី​គ្រឿង​ប្រហារ​ទៅ​បុះ​ឬ​រុក

    ឧទាហរណ៍ ចាក់ត្រី, ចាក់អន្ទង់; ចាក់ក្រឡេក, ចាក់ប្រឡែង, ចាក់ថ្នាំ ...។

  2. 2

    កិរិយាសព្ទ

    រលាក់​អ្វី​មួយ​ចេញ​ពី​ក្នុង​អ្វី​មួយ​ដាក់​ទៅ​ក្នុង, ទៅ​លើ​វត្ថុ​ឬទី​កន្លែង​ផ្សេង

    ឧទាហរណ៍ ចាក់ទឹក, ចាក់សម្រាម។

  3. 3

    កិរិយាសព្ទ

    ធ្វើ​ឱ្យ​កើត​ជា​វត្ថុ​អ្វី​មួយ​ដោយ​ការ​ត្បាញ

    ឧទាហរណ៍ ចាក់ស្មុគ, ចាក់កាតំ, ចាក់អាវ។

  4. 4

    កិរិយាសព្ទ

    ធ្វើ​ឱ្យ​ឮ​សូរ​សំឡេង​និង​បញ្ចាំង​រូប​ដោយ​ប្រើ​ថាស​ឬ​ឧបករណ៍​ផ្សេង​ៗ

    ឧទាហរណ៍ ចាក់ថាស, ចាក់វីស៊ីឌី, ចាក់ម៉ាញ៉េ។

  5. 5

    កិរិយាសព្ទ

    លេង​ភ្នាល់​ក្នុង​ល្បែង

    ឧទាហរណ៍ ចាក់អាប៉ោង, ចាក់ឡុកឡាក់, ចាក់បាល់, ចាក់ឆ្នោត។

  6. 6

    កិរិយាសព្ទ

    ញែក​ទំព័រ​នៃ​គម្ពីរ​ដើម្បី​ផ្សង​វាសនា​និង​ជោគ​ជតា

    ឧទាហរណ៍ ចាក់គម្ពីរ។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម