វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឱ ពាក្យដែលផ្ដើមដោយ "ឱ" មាន 144 ពាក្យ
ទំព័រ 2 / 5
-
ឱត កិរិយាសព្ទ
ស្រែកពេញសំឡេងឬស្រែកឮគ្រលួចម្ដងៗ
-
ឱតភ័ន្ត កិរិយាសព្ទ
ឱតឱ្យភ័ន្ត, ឱតបំភាន់, ឱតបំភ្លៃ
-
ឱត្តប្ប នាម
ការខ្លាចបាប, ដំណើរខ្លាចទុច្ចរិត, ដំណើរខ្លាចមិនហ៊ានធ្វើអំពើអាក្រក់, សេចក្ដីតក់ស្លុតជ្រេញរអាចំពោះបាប
-
ឱត្តប្បៈ នាម
( ម . ព . ឱត្តប្ប )។
-
ឱទក គុណនាម
ដែលរស់នៅក្នុងទឹក
-
ឱទកជាតិ នាម
ជាតិដំណាំជាដើមដែលរស់នៅក្នុងទឹក។
-
ឱទកនិវាប នាម
បន្លែទឹក។
-
ឱទកសញ្ជាតិ នាម
ជាតិអ្វីៗដែលកើតឯងក្នុងទឹក។
-
ឱទកសត្ត នាម
សត្វដែលកើតក្នុងទឹកហើយរស់នៅក្នុងទឹក។
-
ឱទកសត្វ នាម
( ម . ព . ឱទកសត្ត )។
-
ឱទ្យាន នាម
ពាក្យប្រើក្លាយមកពីឧទ្យាន។
-
ឱន កិរិយាសព្ទ
ទន់ចុះ, បន្ទន់ទៅមុខ, បន្ទន់ទៅរក
-
ឱនក្រាប
ឱនៗក្រាបៗ។
-
ឱនដាក់គ្រាប់
( ព . ទ . បុ .) ការប្រព្រឹត្តឱនលំទោនតែងតែមានសេចក្ដីគួរគាប់ ( ប្រៀបដូចស្រូវដែលឱនតែងតែមានគ្រាប់ពេញលេញ )
-
ឱនដាក់គ្រាប់ងើយស្កក
( ម . ព . ឱនដាក់គ្រាប់ )។
-
ឱនថយ
( ម . ព . អូនថយក្នុងឩន )។
-
ឱនភាព នាម
( សេ . ហិ .) ការថយចុះការធ្លាក់ចុះចំណាយលើសចំណូល
-
ឱនលំទោន
( ម . ព . លំទោន )។
-
ឱនអង្គ កិរិយាសព្ទ
បន្ទន់ខ្លួនទៅមុខ, ឱនកាយគោរព ( ច្រើនប្រើក្នុងកាព្យ )។
-
ឱប កិរិយាសព្ទ
យកដៃទាំងពីរព័ទ្ធរួបចូលដិតដល់ទ្រូង; ដេកគងដៃម្ខាងទៅលើអ្វីៗទាញរឹតចូលដិតដល់ទ្រូង
-
ឱបក្កមិកាពាធ នាម
ជំងឺដែលកើតអំពីអ្នកដទៃប្រហារ ( មានវាយ, កាប់, ចាក់ជាដើម ), ជំងឺរបួស, ជំងឺត្រូវរបួស។
-
ឱបក្បាលជង្គង់ កិរិយាសព្ទ
យកដៃទាំងពីររួបព័ទ្ធរឹតក្បាលជង្គង់របស់ខ្លួន
-
ឱបក្រសោប
( ព . ប្រ .) គ្រប់គ្រងរក្សាទុក
-
ឱបគំរង់
( ព . ប្រ .) មិនលះអំពើអាក្រក់ចោល; រាប់រកកាន់ជើងមនុស្សអាក្រក់។
-
ឱបដៃ កិរិយាសព្ទ
យកដៃទាំងពីររួបគ្នាផ្ទាប់នឹងទ្រូងរបស់ខ្លួន
-
ឱបដៃឱបជើង កិរិយាសព្ទ
( ព . ប្រ .) សុំពឹងផ្អែកឬជ្រកកោនដោយទទូចមិនលែងឬមិនព្រមទៅណា។
-
ឱបបាតិក គុណនាមនាម
( ម . ព . ឧបបាតិក )។
-
ឱបបាតិកសត្ត
( ម . ព . ឧបបាតិកសត្តក្នុងឧបាតិក )។
-
ឱបបាតិកសត្វ នាម
( ម . ព . ឧបបាតិកសត្ត )។
-
ឱបម្មសំសន្ទនា នាម
ការផ្ទៀងផ្ទាត់ដោយប្រៀបធៀប, ការផ្ទៀងតម្រូវដោយល្អិតល្អ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។