វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឱ ពាក្យដែលផ្ដើមដោយ "ឱ" មាន 144 ពាក្យ
ទំព័រ 1 / 5
-
ឱ ឧទានសព្ទ
ពាក្យលាន់មាត់ដោយមានសេចក្ដីសង្វេគ, ដោយយល់ការជាក់, ដោយត្អូញជាដើម
-
ឱកាក នាម
ឈ្មោះរាជវង្សនៃព្រះបាទមនុ ( ក្នុងបឋមកប្ប ) ដែលជាប្រថមក្សត្រិយ៍ឬជាដើមរាជវង្សនៃក្សត្រិយ៍ទាំងឡាយតៗមក
-
ឱកាកៈ នាម
( ម . ព . ឱកាក )។
-
ឱកាស នាមឧទានសព្ទ
ហេតុ, ការណ៍; ស្ថាន, ទី, ទីទំនេរ, ចន្លោះ; វេលា, វេលាទំនេរ, ពេលស្រួល; ផ្លូវ, ទំនង; សិទ្ធិជោគ; ការនិយម, ការអនុលោម; សេចក្ដីអនុញ្ញាតឱ្យ; ការយល់ព្រមតាម
-
ឱកាសទាន
ការឱ្យឱកាស, ការបើកឱកាសឱ្យ។
-
ឱកាសនិយម នាម
ការប្រកាន់នូវនិន្នាការឬដែលចូលចិត្តឆ្លៀតឱកាសទាញយកអំណាចផលប្រយោជន៍
-
ឱកាសប្បដិសេធ
ការឃាត់ឬបិទឱកាស។
-
ឱកាសលោក នាម
ភាគអាកាស។
-
ឱកាសៈ នាម
( ម . ព . ឱកាស!)។
-
ឱក័ស នាម
ផ្ទះ, លំនៅ, ទីនៅអាស្រ័យ
-
ឱឃ នាម
អន្លង់; ជំនន់; ទឹកដែលឡើងលិចជ្រៅ; កម្លាំងខ្សែទឹក; ទឹកដែលហូរសំយុងចុះខ្លាំង។
-
ឱឃសង្សារ នាម
ការអន្ទោលកើតស្លាប់នៅក្នុងអន្លង់ទាំងបួន ( ព . ពុ .)។
-
ឱឃសំសារ នាម
( ម . ព . ឱឃសង្សារ )។
-
ឱឃៈ នាម
( ម . ព . ឱឃ )។
-
ឱងឡោង គុណកិរិយាគុណនាម
( ម . ព . អូងឡូង )។
-
ឱង្កា នាម
( ម . ព . អង្កា )។
-
ឱង្ការ នាម
ពាក្យប្រើជារហស្សនាម ( នាមកំបាំង ) របស់ពួកទេវតាស័ក្ដិសិទ្ធិគឺជាពាក្យហៅបញ្ចៀសមិនឱ្យចំឈ្មោះជាវាចាស័ក្ដិសិទ្ធិសម្រាប់ពួកព្រាហ្មណិកសូត្រប្រសិទ្ធីឬប្រើក្នុងយញ្ញពិធីផ្សេងៗ, ច្រើនប្រើរៀងត្រង់ខាងចុងប្រយោគពាក្យសូត្រថាតែម្ដងៗក៏មានថាផ្ទួនពីរដងៗឬបីដងៗក៏មាន។
-
ឱង្ការព្រះ នាម
ព្រះបន្ទូលព្រះគឺពុទ្ធវចនៈឬពុទ្ធភាសិត ( ពាក្យប្រើដោយសន្មតឬឧបកិច្ចជាឈ្មោះមន្តអាគមឬពាក្យរាយសេចក្ដីសម្រាប់សូត្ររម្ងាប់ឬសូត្របង្កក់ប្រសិទ្ធិជាដើមហៅថាមន្តឱង្ការព្រះ )។
-
ឱច្ចាសន៍ នាម
( ម . ព . ឧច្ចាសនៈ )។
-
ឱជ នាម
អ្វីៗដែលបង្កើតកម្លាំង, គ្រឿងបង្កើតកម្លាំង, ជំនួយកម្លាំងគឺរសដែលនាំឱ្យមានកម្លាំង, រសឆ្ងាញ់; ជីជាតិ; កម្លាំងកាយឬទឹកកម្លាំងក្នុងខ្លួន
-
ឱជវតី នាម
( ម . ព . ឱជវ័ន្ត )។
-
ឱជវន្តី នាម
( ម . ព . ឱជវ័ន្ត )។
-
ឱជវ័ន្ត នាម
អ្នកមានឱជា; អ្នកមានកម្លាំងកាយ។
-
ឱជា នាម
( ម . ព . ឱជ )។
-
ឱជារស នាម
ទឹកកម្លាំងកាយ; រសឆ្ងាញ់ពិសា។
-
ឱជុកម្ម នាម
អំពើត្រង់។
-
ឱជៈ នាម
( ម . ព . ឱជ )។
-
ឱដ្ឋកូល នាម
អម្បូររុក្ខជាតិដែលមានត្របកផ្កាធ្លាក់ស្រដៀងបបូរមាត់។
-
ឱដ្ឋជ នាម
( ម . ព . ឱដ្ឋជៈ )។
-
ឱដ្ឋជៈ នាម
អក្សរដែលមានសូរសំឡេងកើតត្រង់រឹមបបូរមាត់គឺមានសូររះបបូរមាត់ចេញមក, មាន៧តួគឺឧឩ, បផពភម; រួមប៉, ប៊និងហ្វត្រង់ដែលមានសូរសំឡេងជា F ដូចជាហ្វឹក, ហ្វូងនេះផងជា១០តួ ( អក្សរវជាទន្តោដ្ឋជៈមានសំឡេងកើតត្រង់ប្រទល់ធ្មេញនិងរឹមបបូរមាត់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។