វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 7 / 27
-
ឧត្តមមន្ត្រី នាម
មន្ត្រីថ្នាក់ខ្ពស់; មន្ត្រីរដ្ឋបាលថ្នាក់ខ្ពស់។
-
ឧត្តមវង្ស នាម
វង្សខ្ពស់, ពូជខ្ពស់។
-
ឧត្តមវិជ្ជា នាម
វិជ្ជាជាន់ខ្ពស់។
-
ឧត្តមវិទ្យា នាម
( ម . ព . ឧត្តមវិជ្ជា )។
-
ឧត្តមសិក្សា នាម
កម្រិតសិក្សាបន្ទាប់ពីបញ្ចប់មធ្យមសិក្សា, កម្រិតសិក្សានៅសកលវិទ្យាល័យ។
-
ឧត្តមសេនានី នាម
មេទាហានជាន់ខ្ពស់ចាប់តាំងពីថ្នាក់ឧត្តមសេនីយ៍ត្រីទៅដល់សេនាប្រមុខ។
-
ឧត្តមសេនីយ៍ នាម
ឋានន្តរមេទាហានជាន់ខ្ពស់ជាមេបញ្ជាការកងទ័ព។
-
ឧត្តមសេនីយ៍ត្រី នាម
ឧត្តមសេនីយ៍ដែលមានឋានន្តរសក្ដិក្រោមឧត្តមសេនីយ៍ទោ។
-
ឧត្តមសេនីយ៍ទោ នាម
ឧត្តមសេនីយ៍ជាចន្លោះឧត្តមសេនីយ៍ត្រីនិងឧត្តមសេនីយ៍ឯក។
-
ឧត្តមសេនីយ៍ឯក នាម
ឧត្តមសេនីយ៍មានឋានន្តរសក្ដិខ្ពស់ជាងឧត្តមសេនីយ៍ទោនិងឧត្តមសេនីយ៍ត្រី។
-
ឧត្តមស័ក្ដិ នាម
ស័ក្ដិខ្ពស់។
-
ឧត្តមស្នងការ នាម
ស្នងការជាន់ខ្ពស់, អ្នកដឹកនាំគម្រោងអន្តរជាតិសំខាន់ណាមួយ
-
ឧត្តមា គុណនាម
( ម . ព . ឧត្តម )។
-
ឧត្តមាង្គ នាម
( ម . ព . ឧត្តមង្គ )។
-
ឧត្តមានុភាព នាម
អានុភាពខ្លាំងក្រៃ, ភាពដែលមានអំណាចដ៏ខ្ពង់ខ្ពស់ភាពមានអំណាចលើគេ
-
ឧត្តមានុវត្ត នាម
ការអនុវត្តដែលជាបទពិសោធន៍ដ៏ប្រសើរកន្លងមក។
-
ឧត្តមាភិសេក នាម
អភិសេកខ្ពង់ខ្ពស់។
-
ឧត្តមោ គុណនាម
( ម . ព . ឧត្តម )។
-
ឧត្តមំ គុណនាម
( ម . ព . ឧត្តម )។
-
ឧត្តមៈ គុណនាម
( ម . ព . ឧត្តម )។
-
ឧត្តរ គុណនាមនាម
ខ្ពស់; លើ; ឆ្វេង; ក្រោយ; ខាងលើ; ខាងខ្ពស់; ខាងជើង; ខាងឆ្វេង; ខាងចុង; ខាងក្រោយ
-
ឧត្តរករោទ្វីប នាម
( ម . ព . ឧត្តរកុរុ )។
-
ឧត្តរកាយ នាម
រាងកាយប៉ែកខាងលើ; រូបកាយខ្ពស់។
-
ឧត្តរកាល នាម
អនាគតកាល។
-
ឧត្តរកុរុ នាម
ឈ្មោះមហាទ្វីបមួយនៅក្នុងទិសភាគខាងជើងភ្នំសិនេរុ ( តាមភូមិសាស្ត្របុរាណ )។
-
ឧត្តរកុរុទ្វីប នាម
( ម . ព . ឧត្តរកុរុ )។
-
ឧត្តរជីវី នាម
ញាតិឬសមាជិកគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិតទៅ។
-
ឧត្តរទិស នាម
ទិសខាងឆ្វេងដៃគឺទិសខាងជើង ( ឧត្តរ )។
-
ឧត្តរទិសាភាគ នាម
ប៉ែកទិសខាងជើង។
-
ឧត្តរនិកាយ នាម
ពួកខាងជើងគឺពួកពុទ្ធសាសនិកខាងលទ្ធិមហាយាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។