វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 26 / 27
-
ឧសភបុរស នាម
បុរសដ៏ខ្ពង់ខ្ពស់, បុរសដ៏ឧត្តម។
-
ឧសភរាជ នាម
ស្ដេចគោគឺគោឈ្មោលដែលជាចម្បងជាងគោទាំងពួង។ខ្មែរហៅគោព្រះរាជទ្រព្យសម្រាប់ទឹមក្នុងព្រះរាជពិធីវប្បមង្គល ( ច្រត់ព្រះនង្គ័ល ) ថាគោឧសភរាជដោយសំដៅសេចក្ដីថា " គោព្រះរាជទ្រព្យ " ឬ " គោឧត្តម, គោមង្គល "។
-
ឧសភសព្ទ នាម
សូរគោឈ្មោលយំឬរោទ៍, យោបំគោឧសភ
-
ឧសភា នាម
ឈ្មោះខែទី៥តាមសុរិយគតិមាន៣១ថ្ងៃនិងរាសីរូបគោឧសភ។
-
ឧសភៈ នាម
( ម . ព . ឧសភ )។
-
ឧសា នាម
ពន្លឺបំព្រាងជិតព្រឹក, វេលាភ្លឺស្រាង, ពេលបំព្រាង, ពេលក្រហមឯកើត ( ហៅឧសាកាល, ឧសាសម័យឬឧសាប្រភាតក៏បាន )។សម្រាប់ប្រើក្នុងកាព្យ, ដូចជា
-
ឧសុការ នាម
( ម . ព . ឥសុការ )។
-
ឧសុការដ្ឋាន នាម
( ម . ព . ឥសុការស្ថាន )។
-
ឧសុម នាម
ចំហាយ, ចំហាយក្ដៅ, ចំហាយភ្លើង, កម្សួល, អៃ។
-
ឧសុមកោដ្ឋក៏
បន្ទប់ដែលមានជើងក្រានដុតភ្លើងបង្ហប់ឱ្យមានចំហាយក្ដៅ ( សម្រាប់ការពាររងាជាដើម )។
-
ឧសុមពល
កម្លាំងឧស្ម័ន។
-
ឧសុមមន្ទីរ
ផ្ទះដែលមានចំហាយភ្លើងក្ដៅសព្វ ( ដូចយ៉ាងរោងភ្លើង, រោងចក្រជាដើម )។
-
ឧសុមរថ
រថដែលលឿនដោយកម្លាំងឧស្ម័ន ( ពាក្យសន្មតប្រើតាមសម័យនិយម )
-
ឧសុមាគារ
( ម . ព . ឧសុមមន្ទីរ )។
-
ឧស្ម័ន នាម
( ម . ព . ឧសុម )។
-
ឧស្ម័នកម្រ នាម
( គីមី .) ធាតុគីមីទាំងឡាយដែលស្ថិតនៅក្នុងក្រុមសូន្យ ( ក្រុម១៨) នៃតារាងខួបរួមមានអេល្យូម (He) នេអុង (Ne) ជាដើមជាឧស្ម័នកម្រ។
-
ឧស្ម័នកាបូនិក នាម
( ម . ព . កាបូនឌីអុកស៊ីដ )។
-
ឧស្ម័នផ្ទះកញ្ចក់ នាម
( ភូមិ .) ឧស្ម័នទាំងឡាយនៅក្នុងមណ្ឌលអាកាសរចល់នៅព័ទ្ធជុំវិញផែនដីកើតពីធម្មជាតិឬមានប្រភពពីសកម្មភាពមនុស្សដូចជាកាបូនឌីអុកស៊ីដមេតានចំហាយទឹកជាដើមដែលបណ្ដាលឱ្យមានផលផ្ទះកញ្ចក់។
-
ឧស្សវកាល
កាលឬសម័យមានមហោស្រព។
-
ឧស្សវកីឡា
ការលេងមហោស្រព។
-
ឧស្សវដ្ឋាន
ទីមហោស្រព; ទីដែលតាំងរបស់សម្ងាចឱ្យមហាជនមើលតាមកាលកំណត់ ( ពិព័រណ៍ )។
-
ឧស្សវពិធី
ពិធីលេងសប្បាយតាមទេសកាល; ពិធីតាំងរបស់សម្ងាចឱ្យមហាជនមើលមានកំណត់កាល ( ពិព័រណ៍ )។
-
ឧស្សវមន្ទីរ
រោងរបាំ, រោងល្ខោន; រោងតាំងរបស់សម្ងាចឱ្យមហាជនមើលមានកាលកំណត់។
-
ឧស្សវមាល
( ម . ព . ឧស្សវមន្ទីរ )។
-
ឧស្សវវិធី
( ម . ព . ឧស្សវពិធី )។
-
ឧស្សវសន្និបាត
ការប្រជុំក្នុងទីមានមហោស្រព។
-
ឧស្សវសម័យ
( ម . ព . ឧស្សវកាល )។
-
ឧស្សវសាលា
( ម . ព . ឧស្សវមន្ទីរ )។
-
ឧស្សវៈ នាម
មហោស្រព
-
ឧស្សាហកម្ម នាម
ការដែលកើតមានឡើងដោយសេចក្ដីខំប្រឹងធ្វើ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។