វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 24 / 27
-
ឧភយទ្យុស នាម
ថ្ងៃទាំងពីរអមថ្ងៃនេះគឺថ្ងៃម្សិលមិញនិងថ្ងៃស្អែក។
-
ឧភយពង្ស នាម
វង្សទាំងពីរ។
-
ឧភយពាក្យ នាម
ពាក្យទាំងពីរគឺពាក្យរបស់ជាតិដទៃនិងពាក្យរបស់ជាតិខ្លួន
-
ឧភយពាក្យបរិវត្តន៍ នាម
ការប្រែពីភាសាមួយទៅជាឬមកជាភាសាមួយ ( ហៅត្រឹមតែវាក្យបរិវត្តន៍ក៏បាន )។
-
ឧភយវង្ស នាម
( ម . ព . ឧភយពង្ស )។
-
ឧភយវាក្យ នាម
( ម . ព . ឧភយពាក្យ )។
-
ឧភយវាក្យបរិវត្តន៍ នាម
( ម . ព . ឧភយពាក្យបរិវត្តន៍ )។
-
ឧភយា គុណនាម
( ម . ព . ឧភយ )។
-
ឧភយោរាជ នាម
ក្សត្រិយ៍ដាក់រាជ្យគឺក្សត្រិយ៍ទ្រង់រាជ្យដែលផ្ទេររាជសម្បត្តិប្រទានទៅព្រះរាជបុត្រឬទៅក្សត្រិយ៍ជាព្រះរាជវង្សអង្គណាមួយឱ្យសោយរាជ្យជាតំណាងព្រះអង្គហើយទ្រង់ទទួលរាជស័ក្ដិជាក្សត្រិយ៍កណ្ដាលជួយដាស់តឿនក្រើនរំឭកក្សត្រិយ៍ទ្រង់រាជ្យនិងក្សត្រិយ៍ឧបរាជទាំងពីរព្រះអង្គឱ្យស្ថិតនៅក្នុងទសពិធរាជធម៌ជាដើម
-
ឧភយោរាជ្យ នាម
សម្បត្តិឬមុខក្រសួងរបស់ក្សត្រិយ៍ឧភយោរាជ។
-
ឧភយំ គុណនាម
( ម . ព . ឧភយ )។
-
ឧភយៈ គុណនាម
( ម . ព . ឧភយ )។
-
ឧភ័យ គុណនាម
( ម . ព . ឧភយ )។
-
ឧមា នាម
សេចក្ដីស្ងប់, សេចក្ដីរាបទាប; សុខសាន្ត, សុខសម្រាន្ត; លម្អ; កិត្តិយស; ពន្លឺ។
-
ឧមានិមិត្ត
ថ្មដែលឆ្លាក់ជារូបនិមិត្តនៃនាងឧមា ( ខ្មែរក្នុងបុរាណសម័យច្រើនហៅថ្មនោះថាបំពង់ខ្ចីជាគូគ្នានឹងថ្មសិវលិង្គដែលហៅថាអង្គ។
-
ឧមាយោនី
( ម . ព . ឧមានិមិត្ត )។
-
ឧម្មង្គ នាម
រូងដែលជីកលុងក្នុងដីឬក្នុងភ្នំជាផ្លូវដើរបាន
-
ឧម្មង្គចោរ
ចោរដែលជីកដីជារូងក្រោមជើងជញ្ជាំងផ្ទះរាបទម្លុះចូលលួចយកទ្រព្យរបស់ក្នុងផ្ទះ។
-
ឧម្មត្តក នាម
ឆ្កួត
-
ឧម្មត្តកភាព នាម
ភាវៈឬភាពជាឧម្មត្តកៈ, ភាពវិកលចរិត
-
ឧម្មត្តកោ គុណនាម
( ម . ព . ឧម្មត្តក )
-
ឧម្មត្តកៈ នាម
( ម . ព . ឧម្មត្តក )។
-
ឧម្មត្តិកា គុណនាម
( ម . ព . ឧម្មត្តកោ )។
-
ឧយ្យាន នាម
ឧទ្យាន។ខ្មែរប្រើជាឧទ្យានតាមលំអានពាក្យស្រួលហៅសេចក្ដីក៏សំដៅថាឧយ្យាននោះដដែល
-
ឧយ្យានបាល នាម
អ្នករក្សាឬអ្នកថែឧទ្យាន។
-
ឧយ្យានបាលកា នាម
( ម . ព . ឧយ្យានបាល )។
-
ឧយ្យានបាលី នាម
( ម . ព . ឧយ្យានបាល )។
-
ឧយ្យាមភាព នាម
ភាវៈនៃព្យាយាម, សេចក្ដីខំប្រឹង, វីរិយភាព
-
ឧយ្យោគ នាម
ការខំស្វែងការបន្ត។
-
ឧយ្យោធិក នាម
ទីដែលគេកំពុងច្បាំងគ្នា, សមរភូមិ, រណដ្ឋាន, រណភូមិ, យុទ្ធដ្ឋាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។