វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 2 / 27
-
ឧគ្ឃោសនាសព្ទ នាម
សូរសព្ទនៃឧគ្ឃោសនា ( ប្រើជាឧគ្ឃោសនសព្ទក៏បាន )។
-
ឧច្ច គុណនាម
ខ្ពស់; គ្រលួច, ឧត្តម។
-
ឧច្ចកុល នាម
ត្រកូលខ្ពស់, ត្រកូលឧត្តម។
-
ឧច្ចកូល នាម
( ម . ព . ឧច្ចកុល )។
-
ឧច្ចគិរី នាម
ភ្នំខ្ពស់។
-
ឧច្ចគោត្ត នាម
គោត្រខ្ពស់, គោត្រឧត្តមឬឧត្តមគោត្រ។
-
ឧច្ចគោត្រ នាម
( ម . ព . ឧច្ចគោត្ត )។
-
ឧច្ចគ្រឹហា នាម
( ម . ព . ឧច្ចគ្រឹះ )។
-
ឧច្ចគ្រឹះ នាម
ផ្ទះខ្ពស់។
-
ឧច្ចបព៌ត នាម
( ម . ព . ឧច្ចគិរី )។
-
ឧច្ចព្រឹក្ស នាម
ដើមឈើខ្ពស់។
-
ឧច្ចវ័ន នាម
ព្រៃស្រោង។
-
ឧច្ចសព្ទ នាម
សូរស្រែកខ្លាំង; សូរហ៊ោ។
-
ឧច្ចសយនៈ នាម
ទីដេកខ្ពស់ ( ប្រើជាឧច្ចសយនាឬឧច្ចាសយនាក៏បាន )។
-
ឧច្ចារ នាម
លាមក, វច្ចៈ ( ព . សា .) អាចម៍ )។
-
ឧច្ចារកិច្ច នាម
កិច្ចដោយឧច្ចារៈគឺការបន្ទោឧច្ចារៈ។
-
ឧច្ចារដ្ឋាន នាម
ទីសម្រាប់បន្ទោឧច្ចារៈ; បង្គន់បត់ជើងធំ, វច្ចដ្ឋាន, វច្ចកុដិ។
-
ឧច្ចារទ្វារ នាម
( ម . ព . ឧច្ចារមគ្គ )។
-
ឧច្ចារមគ្គ នាម
ទ្វារបាតឬទ្វារធំ។
-
ឧច្ចាររោគ នាម
រោគរាករូស; រោគដែលបណ្ដាលពីឧច្ចារៈ ( មានក្លន, ប្រដិតជាដើម )។
-
ឧច្ចារស្ថាន នាម
( ម . ព . ឧច្ចារដ្ឋាន )។
-
ឧច្ចារៈ នាម
( ម . ព . ឧច្ចារ )។
-
ឧច្ចាវច នាម
ខ្ពស់និងទាប។
-
ឧច្ចាវចភាព នាម
ដំណើរប្រែប្រួលដំណើរជោរនាចនៃទឹក។
-
ឧច្ចាសនៈ នាមគុណកិរិយាគុណនាម
អាសនៈខ្ពស់ ( និយាយក្លាយជាឱច្ចាសន៍ក៏មាន, ច្រើនប្រើជាគុ . កិ . ឬគុ . សំដៅសេចក្ដីថា “ ខ្ពស់, ខ្ពស់ជាង ”
-
ឧច្ចាសន៍ នាម
( ម . ព . ឧច្ចាសនៈ )។
-
ឧច្ចាសព្ទ នាម
( ម . ព . ឧច្ចសព្ទ )។
-
ឧច្ចាសយនៈ នាម
( ម . ព . ឧច្ចសយនៈ )។
-
ឧច្ចិនកម្ម នាម
ការជ្រើសរើស, ការជ្រើសតាំង, ការសម្រិតសម្រាំង
-
ឧច្ឆត្ត គុណនាម
ដែលខ្ពង់ខ្ពស់ដែលឧត្តុង្គឧត្តម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។