វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 16 / 27
-
ឧបទស្សន៍ នាម
( ប . ព .) ឧបករណ៍សម្រាប់បង្ហាញអក្សរឬរូបភាពពីកុំព្យូទ័រ, ឧទាហរណ៍ឧបទស្សន៍កុំព្យូទ័រ។
-
ឧបទិស នាម
ទិសកណ្ដាលគឺភាគកណ្ដាលនៃទិសទាំង៨, ឧបរិមទិសនិងហេដ្ឋិមទិស ( ទិសលើនិងទិសក្រោម )។
-
ឧបទេស នាម
ការពន្យល់, ការណែនាំ, ការឱ្យន័យឱ្យទំនង; ការបញ្ចេះ, ការប្រៀនប្រដៅ
-
ឧបទេសបុរាណ
ពាក្យប្រៀនប្រដៅបុរាណ
-
ឧបទេសអក្សរសិល្ប៍ នាម
( អ . សិ .) អត្ថបទអក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធរៀបរៀងឡើងសម្រាប់អប់រំទូន្មានប្រៀនប្រដៅជនានុជនកុលបុត្រកុលធីតាឱ្យប្រព្រឹត្តតាមក្រឹត្យក្រមសីលធម៌ដោយពុំមានលក្ខណៈជាច្បាប់ជាបទបញ្ជាជាការដាក់កំហិតជាការបង្ខិតបង្ខំនោះទេ
-
ឧបទ្ទវ នាម
ឧបទ្រព។
-
ឧបទ្ទវការណ៍ នាម
ដំណើរឬហេតុនៃឧបទ្រព, ហេតុដែលនាំឱ្យកើតឧបទ្រព។
-
ឧបទ្ទវន្តរាយ នាម
ឧបទ្រពនិងអន្តរាយឬអន្តរាយដែលកើតអំពីឧបទ្រព។
-
ឧបទ្ទវភាព នាម
ភាពនៃឧបទ្រព។
-
ឧបទ្ទវភ័យ នាម
ភ័យអំពីឧបទ្រព, ដំណើរខ្លាចឧបទ្រព។
-
ឧបទ្ទវមូល នាម
មូលហេតុនៃឧបទ្រព។
-
ឧបទ្ទវមោក្ខ នាម
ការរួចចាកឧបទ្រព។
-
ឧបទ្ទវហេតុ នាម
( ម . ព . ឧបទ្ទវការណ៍ )។
-
ឧបទ្រព នាម
ចង្រៃ; អពមង្គល; គ្រោះកាច, ភ័យ, អន្តរាយឬភយន្តរាយដែលកើតមានក្នុងបច្ចុប្បន្នទាន់ភ្នែក; ហេតុអាក្រក់
-
ឧបទ្រពចង្រៃ នាម
( ម . ព . ចង្រៃឧបទ្រព )។
-
ឧបទ្វីប នាម
កោះតូច; កោះរង, កោះបន្ទាប់កោះធំ។
-
ឧបធារណ៍ កិរិយាសព្ទ
ចូលទៅជិតទ្រទ្រង់ពិចារណាសន្មតទុកថាពិត។
-
ឧបធិ នាម
កិលេស, កិលេសជាគ្រឿងទាក់ទិន; ដំណើរឆបោក, ប្រវ័ញ្ចន៍, ការបញ្ឆោត; កិរិយាកោងកាច។
-
ឧបធិក នាម
អ្នកឆបោក, អ្នកបោកប្រាស់, អ្នកប្រវ័ញ្ចន៍, អ្នកបំបាត់គេ
-
ឧបធិកា នាម
( ម . ព . ឧបធិក )។
-
ឧបធិក្ខ័យ នាម
ដំណើរអស់ឧបធិ; ព្រះនិញ្វន។
-
ឧបធិក្ស័យ នាម
( ម . ព . ឧបធិក្ខ័យ )។
-
ឧបធិព័ន្ធន៍ នាម
ចំណងកិលេស។អ្នកដែលជាប់ចំណងកិលេស, បុថុជ្ជន។
-
ឧបធិវិវេក នាម
( ព . ពុ .) ការស្ងាត់ចាកកិលេស។
-
ឧបធិសង្ខ័យ នាម
( ម . ព . ឧបធិក្ខ័យ )។
-
ឧបនាយក នាម
នាយកបន្ទាប់ឬនាយករងពីមហានាយកឬក៏ពីអធិបតីមក, មហានាយករង ( ថ្នាក់ខ្ពស់ជាងអនុនាយក )
-
ឧបនាយិកា នាម
( ម . ព . ឧបនាយក )។
-
ឧបនាហៈ នាម
ដំណើរចងកំហឹង, ការផ្ងំកំហឹងឱ្យងំនៅជានិច្ច, ការចងគំនុំឬចងពៀរ
-
ឧបនាហ៍ នាម
( ម . ព . ឧបនាហៈ )។
-
ឧបនិធាន នាម
កិច្ចសន្យាដែលអ្នកខ្ចីប្រាក់ប្រគល់អសង្ហារិមភណ្ឌឱ្យម្ចាស់បំណុលប្រើប្រាស់ដើម្បីកាត់ការប្រាក់និងរំលស់ដើមប្រាក់ខ្លះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។