វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 15 / 27
-
ឧបជីវិក នាម
អ្នកដែលចូលនៅអែបអាងចិញ្ចឹមជីវិតដោយសារគេឱ្យទទេៗ
-
ឧបជីវិកបព្វជិត នាម
( ម . ព . បព្វជិតឧបជីវិក )។
-
ឧបជីវិកា នាម
( ម . ព . ឧបជីវិក )។
-
ឧបជីវិកាបព្វជ្ជា នាម
ការបួសព្រោះឃើញទំនងងាយចិញ្ចឹមជីវិតបួសដើម្បីចិញ្ចឹមជីវិត។
-
ឧបជីវិន នាម
អ្នកដែលរស់ដោយសារគេចិញ្ចឹម
-
ឧបជីវិនី នាម
( ម . ព . ឧបជីវិន )។
-
ឧបជីវី នាម
( ម . ព . ឧបជីវិន )។
-
ឧបជ្ឈា នាម
គ្រូបង្រៀនធម៌ឬគ្រូបង្រៀនច្បាប់
-
ឧបជ្ឈាយវត្ត នាម
វត្តប្រតិបត្តិដែលសទ្ធិវិហារិកត្រូវធ្វើចំពោះឧបជ្ឈាយ៍របស់ខ្លួន ( ជាគូគ្នានឹងសទ្ធិវិហារិកវត្ត )។
-
ឧបជ្ឈាយ៍ នាម
( ម . ព . ឧបជ្ឈា )។
-
ឧបញ្ញាសកថា នាម
ពាក្យប្រាប់ដំណើរទំនងឬពាក្យបូរបាច់ប្រាប់ក្នុងខាងដើមនៃគម្ពីរឬសៀវភៅ; ពាក្យផ្ដើម, អារម្ភកថា ( ដែលប្រើសេចក្ដីវែង )។
-
ឧបដ្ឋាក នាម
អ្នកនៅជិតឱ្យហៅប្រើ, អ្នកនៅបង្ហាញមុខឱ្យប្រើប្រាស់, អ្នកបម្រើ; អ្នកគាល់បម្រើ; កូនក្មួយ
-
ឧបដ្ឋាន នាម
ការបម្រើ, ការបម្រើបម្រាស់; ការទំនុកបម្រុងឬផ្គត់ផ្គង់។
-
ឧបដ្ឋានសាលា នាម
សាលាសម្រាប់ប្រើប្រាស់, សាលាសម្រាប់ប្រជុំគ្នាធ្វើទាន; សាលាសម្រាប់វត្ត។
-
ឧបដ្ឋាយិកា នាម
( ម . ព . ឧបដ្ឋាក )។
-
ឧបឌ្ឍ គុណនាម
ជិតកន្លះ, ជិតពាក់កណ្ដាល។
-
ឧបឌ្ឍកម្ម នាម
ការដែលធ្វើជិតបានពាក់កណ្ដាល, ជិតពាក់កណ្ដាលការ។
-
ឧបឌ្ឍកិច្ច នាម
( ម . ព . ឧបឌ្ឍកម្ម )។
-
ឧបឌ្ឍទិន នាម
ជិតកន្លះថ្ងៃ។
-
ឧបឌ្ឍបថ នាម
ជិតពាក់កណ្ដាលផ្លូវ។
-
ឧបឌ្ឍភាគ នាម
ជិតកន្លះភាគ។
-
ឧបឌ្ឍមាស នាម
ជិតកន្លះខែ។
-
ឧបត្ថម្ភ នាម
ការទំនុកបម្រុង, គ្រឿងទំនុកបម្រុង; ការទល់ទ្រ, គ្រឿងទល់ទ្រ; ពំនាក់, ទីពំនាក់, គ្រឿងពឹងផ្អែក, បង្អែក
-
ឧបត្ថម្ភក នាម
អ្នកទំនុកបម្រុង; អ្នកទល់ទ្រ, អ្នកគាំទ្រ; អ្នកដែលជាទីពឹងផ្អែកឬជាទីពំនាក់
-
ឧបត្ថម្ភកកម្ម នាម
កុសលកម្មពីព្រេងនាយដែលចេញមុខទំនុកបម្រុងឱ្យបានសេចក្ដីសុខចម្រើន
-
ឧបត្ថម្ភកជន នាម
ជនអ្នកទំនុកបម្រុង។
-
ឧបត្ថម្ភកបុគ្គល នាម
បុគ្គលអ្នកទំនុកបម្រុង។
-
ឧបត្ថម្ភកៈ គុណនាម
( ម . ព . ឧបត្ថម្ភក )។
-
ឧបត្ថម្ភធន នាម
( សេ . ហិ .) ធនធានដែលរដ្ឋាភិបាលផ្ដល់ឱ្យស្ថាប័នក្រុមឬបុគ្គលជាទូទៅក្នុងរូបភាពជាហិរញ្ញប្បទាននិង / ឬការអនុគ្រោះពន្ធដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងសុខុមាលភាពសង្គមឬផលប្រយោជន៍សាធារណៈ
-
ឧបត្ថម្ភិកា នាម
( ម . ព . ឧបត្ថម្ភក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។