វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 12 / 27
-
ឧទុម្ពរ នាម
ល្វា
-
ឧទេន នាម
( ម . ព . ហត្ថិលិង្គ )។
-
ឧទ័យ កិរិយាសព្ទ
( ម . ព . ឧទយ១)។
-
ឧទ្ទាន នាម
ការចង; ការដោតក្រង; បំណង; ត្រណោត; ចង្កោម; ចង្កោមឬកម្រងសេចក្ដី; បញ្ជីមាតិកាឬបញ្ជីរឿង
-
ឧទ្ទាម គុណនាម
ដែលអស់ទូន្មានបាន, ដែលបង្វឹកមិនកើត; ដែលឡើងកម្លាំងឡើងចិត្ត, ទ្រើសកម្លាំងទ្រើសចិត្ត, ទ្រើសឃ្នង, ឡើងចាងមិនស្ដាប់ឱវាទមិនស្ដាប់ច្បាប់; ខ្មាំងចំពោះរាជការផែនដី
-
ឧទ្ទាមឡើងរាជ្យ នាម
មនុស្សខ្មាំងឡើងចាងឬខ្មាំងឡើងបានជាស្ដេចសោយរាជ្យ។
-
ឧទ្ទិន នាម
ថ្ងៃត្រង់ ( ព . កា .)។
-
ឧទ្ទិនកាល នាម
ពេលដែលព្រះអាទិត្យឋិតនៅចំពីខាងលើ, ពេលថ្ងៃត្រង់។
-
ឧទ្ទិនវេលា នាម
( ម . ព . ឧទ្ទិនកាល )។
-
ឧទ្ទិនសម័យ នាម
( ម . ព . ឧទ្ទិនវេលា )។
-
ឧទ្ទិស កិរិយាសព្ទ
សំដៅទៅរក, សំដៅចំពោះ, ឆ្ពោះត្រង់, តម្រង់ទៅរក; បម្រុងត្រង់, បម្រុងចំពោះ, ធ្វើបម្រុងឬដើម្បី
-
ឧទ្ទិសផលបុណ្យចំពោះទៅមតកបុគ្គល
បញ្ចេញវាចាផ្សាយផលបុណ្យចំពោះទៅអ្នកដែលធ្វើមរណកាលទៅហើយ
-
ឧទ្ទីប គុណនាម
ដែលលើកកម្លាំងឬលើកទឹកចិត្តដែលធ្វើឱ្យលូតលាស់ឬមានសកម្មភាពឡើង។
-
ឧទ្ទេស នាម
ការសម្ដែង; ការនិយាយពន្យល់; សេចក្ដីពន្យល់; ពាក្យអធិប្បាយ, សេចក្ដីអធិប្បាយ; បាលី; មាតិកា។
-
ឧទ្ទេសក នាម
អ្នកសម្ដែង; អ្នកពន្យល់; អ្នកអធិប្បាយ។
-
ឧទ្ទេសកៈ នាម
( ម . ព . ឧទ្ទេសក )។
-
ឧទ្ទេសជន នាម
អ្នកចាត់តាំងអ្នកតែងតាំង។
-
ឧទ្ទេសន័យ នាម
ទំនងនៃសេចក្ដីពន្យល់។
-
ឧទ្ទេសបទ នាម
បទនៃឧទ្ទេស។
-
ឧទ្ទេសភត្ត នាម
ភត្តដែលសង្ឃឬភត្តុទ្ទេសក៍ចាត់ភិក្ខុឱ្យទៅទទួល ( ព . វិ .)។
-
ឧទ្ទេសសិក្សា នាម
ការរៀនបាលីឬការរៀនសេចក្ដីអធិប្បាយ។
-
ឧទ្ទេសាចារ្យ នាម
អាចារ្យអ្នកបង្រៀនបាលី។
-
ឧទ្ទេសិកា នាម
( ម . ព . ឧទ្ទេសក )។
-
ឧទ្ទោសិត នាម
ឃ្លាំងដាក់របស់, រោងដាក់អីវ៉ាន់; ឃ្លាំងក្នុងវត្តសម្រាប់ដាក់ភណ្ឌៈផ្សេងៗជារបស់សង្ឃ, ឃ្លាំងសង្ឃ។
-
ឧទ្ទោសិតបាល នាម
អ្នករក្សាឃ្លាំងដាក់របស់, ឆ្មាំឃ្លាំងដាក់អីវ៉ាន់
-
ឧទ្ទោសិតបាលិកា នាម
( ម . ព . ឧទ្ទោសិតបាល )។
-
ឧទ្ទោសិតបាលី នាម
( ម . ព . ឧទ្ទោសិតបាល )។
-
ឧទ្ធកាយ នាម
ផ្នែកខាងលើនៃដងខ្លួនរូបសំណាកត្រឹមមួយកំណាត់ខ្លួនខាងលើ។
-
ឧទ្ធគម គុណនាម
ដែលធ្លាយចេញដែលផុសឬខ្ពុរចេញដែលមានពិសសើស្បែក។
-
ឧទ្ធង្គត គុណនាម
ដែលខ្ពស់បំផុត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។